កីឡា៖ ជំនួបដ៏ធំបំផុតក្នុង ប្រវត្តិសាស្ត្រ ពិភពប្រដាល់ រវាង អ្នកប្រដាល់ មិនដែលចាញ់ Floyd Mayweather និង ស្តេច ប្រដាល់ហ្វីលីពីន Manny Pacquiao ដែលពិភពលោក ទន្ទឹងរង់ចាំអស់ រយៈពេលជាយូរនោះ  ទីបំផុតនឹងកើតឡើងនៅ សប្តាហ៍នេះ ។ សំរាប់ការប្រកួតយក្ស នេះ ក៏មាន ការផ្សាយ បន្តផ្ទាល់ ក្នុងប្រទេសកម្ពុជា ក្នុងកញ្ចក់ ទូរទស្សន៍ CTN និង CNC ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ ទី ៣ ឧសភា នេះផងដែរ ។

ការប្រកួតដ៏ធំនេះ នឹងធ្វើឡើងនៅ ក្នុង កីឡដ្ឋាន MGM Grand ដែលស្ថិតនៅ Las Vegas ជាទីតាំង សំរាប់ប្រកួត ដែល Mayweather ធ្លាប់ឡើងវ៉ៃ ១០ លើក ចុងក្រោយនៅទីនោះ ខណៈកីឡាករ Pacquiao ឡើងវ៉ៃ ៥ ដង នៅទីនោះ ក្នុងការប្រកួត ៧ លើកចុងក្រោយ របស់គេ ក្នុងទំហំទឹកប្រាក់ ២៥០ លានដុល្លារ អាមេរិក ។ ការប្រកួតដ៏ធំនេះ ជាការប្រកួតដែលត្រូវបាន ពិភពលោក រង់ចាំជាង ៦ឆ្នាំ ។

គួរបញ្ជាក់ ដែរថា  សេ្តច ប្រដាល់អាមេរិក Floyd  Mayweather បច្ចុប្បន្នមាន វ័យ ៣៨ឆ្នាំ ជាកីឡាករប្រកួតមិនដល់ចាញ់ ក្នុងការ ប្រកួតចំនួន ៤៧ដង ដោយបានផ្តួល គូប្រកួតឲ្យ សន្លប់ចំនួន ២៦ដង ។ ចំនែកឯ សេ្តចប្រដាល់ហ្វីលីពីន Pacquiao វិញ គឺមាន វ័យ ៣៦ឆ្នាំ ដែលធ្លាប់ឈ្នះការ ប្រកួត ៥៧ដង ហើយ ធ្លាប់ ចាញ់ ៥ដង និង ស្មើ២ដង ។

ទន្ទឹមនឹងនេះដែរ ការប្រកួតរវាងស្តេច ប្រដាល់ទាំងនេះ ក៏មាន ការចាប់អារម្មណ៍ខ្លាំងផងដែរ  ពីទស្សនិកជនខ្មែរ ដែលចូល ចិត្តតាមដាន វិស័យកីឡា ប្រដាល់បែបអន្តរជាតិនេះ ។ ក្នុងនោះ ខ្មែរឡូត បានជួបជាមួយ  លោក ពេជ្រ សីហា អ្នកប្រដាល់ល្បី កម្ពុជាមកពីខេត្តតាកែវ មួយរូប បានធ្វើ ការទស្សន៍ ទាយថាស្តេច ប្រដាល់ហ្វីលីពីន Pacquiao នឹងយកឈ្នះ Floyd  Mayweather ដោយពិន្ទុ  ខណៈដែល លោក Kevin Keumes ជាជនជាតិ កាមេរូន មករស់នៅកម្ពុជា បានប្រាប់ ខ្មែរឡូតថា គាត់ គាំទ្រ អ្នកប្រដាល់ Floyd Mayweather ហើយ គាត់ សង្ឃឹមថា Floyd Mayweather នឹងយកឈ្នះ អ្នកប្រដាល់ ហ្វីលីពីន Pacquiao ជាមិនខាន ៕

មកទស្សនាវីដេអូ ការទស្សន៍ទាយរបស់ ទស្សនិកជនខ្មែរខាងក្រោមនេះ ៖


រៀបចំឡើងដោយ ៖ ទីន & វីរ៉ុត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]