បរទេស៖ មនុស្សជាច្រើន កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចង់ទស្សនាការប្រកួតប្រដាល់ធំបំផុត នៅក្នុងថ្ងៃនេះ រវាងកីឡាករសញ្ជាតិអាមេរិក ហ្ល៊យ មេវេឌ័រ ជាមួយ កីឡាករសញ្ជាតិហ្វីលីពីន មែនន៊ី ផាកខេអ៉ាវ ខណ:បុរសម្នាក់នេះវិញ ក៏ជាអ្នកស្នេហាវិស័យប្រដាល់ មួយរូបផងដែរ បានទៅឲ្យ ជាងកាត់សក់ ច្នៃម៉ូតសក់ របស់គាត់ យ៉ាងគួរឲ្យទាក់ទាញយ៉ាងខ្លាំង។

រូបថតបង្ហោះនៅលើបណ្តាញសង្គម ធ្វីតធើ របស់បុរសម្នាក់នេះ ត្រូវបានទទួលការចាប់អារម្មណ៍ ព្រោះតែម៉ូតសក់ ដែលមានមុខរបស់ស្តេចប្រដាល់ទាំងពីរ កំពុងឈរសន្លឹងមុខគ្នា។ ទោះជាយ៉ាងណា ម៉ូតសក់ របស់បុរសមិនត្រូវបានស្គាល់អត្តសញ្ញាណ រូបនេះ ក៏ត្រូវបានមនុស្សមួយចំនួន ចាត់ទុកថា ដូចជា ជ្រុលនិយមបន្តិចផងដែរ។ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះម៉ូតសក់របស់គាត់?

ប្រភព៖ Metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]