ខេត្តកំពត ៖ សំឡេងភ្លេងការបានបន្លឺឡើងយ៉ាងគ្រលួចលាយឡំនឹងសំឡេងតាអាចារ្យឱ្យពរជ័យនោះ ត្រូវបានអ្នកស្រុកនាំគ្នាលាន់មាត់គ្រប់គ្នា ដែលកូនកំលោះជាជនពិការមានសំណាងបាននារីរូបស្រស់សោភា មកធ្វើជាប្រពន្ធ ដែលមង្គលការនេះ បានរៀបចំឡើងនៅម្តុំផ្សារទូកមាស ស្រុកបន្ទាយមាស កាលពីថ្ងៃទី១៣ កក្កដា ២០១២ ។
កូនកំលោះដែលជាជនពិការជើងទាំងពីរនេះ ឈ្មោះឈុន ឡុង អាយុ២៤ឆ្នាំ រស់នៅស្រុកបន្ទាយមាស ។ ចំណែកនារីជាប្រពន្ធ ដែលមានរូបសម្ផស្សស្រស់ស្អាតមិនមានពិការអ្វីទាំងអស់នោះឈ្មោះព្រហ្ម ស្រីធា អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថាឡា បរិ វ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]