កាលពីពេលថ្មីៗនេះ នៅក្នុងសួនច្បារមួយនៅក្នុង ទីក្រុង Guilin មានមនុស្សជាច្រើននិយាយ ពីមាត់មួយទៅមាត់មួយអំពី ការផ្សព្វផ្សាយពាណិជ្ជកម្ម នៃការប្រកួតប្រជែង។ ពួកគេបាននិយាយថា នារីដែលមានអាយុលើសពី ១៨ឆ្នាំ គួរតែស្លៀកសំពត់ ខ្លីជាង ៣៨សង់ទីម៉ែត្រ ដែលពួកនារីទាំងអស់នេះអាច ទទួលបានការចុះ តម្លៃ៥០ភាគរយ នៃតម្លៃដើមនៅរយៈពេលខែ កក្កដានេះរហូតដល់ សីហា។

ទូរទស្សន៍នៅក្នុងតំបន់ បានបង្ហាញឲ្យឃើញថា អ្នកដែលនៅក្នុងសួនបាន ព្យាយាមប្រើប្រាស់បន្ទាត់ ដើម្បីវាស់អ្នកដំណើរនារីទាំងឡាយណា ដែលស្លៀកសំពត់ខ្លី ដែលអាចទទួលនូវការចុះភាគរយ សម្រាប់២ខែនេះ។

មានមនុស្សជាច្រើននាក់ ដែលនាំគ្នានិយាយរិះគន់ ពីបញ្ហានេះថា​នេះ ដូចជាការទន្លាក់តម្លៃរបស់នារី ក្នុងការស្លៀកសំពត់ លេចលើលេចក្រោម ដើម្បីទទួលបាននូវ ការបញ្ចុះតម្លៃនេះ។ តើប្រិយមិត្ដគិតយ៉ាងណាចំពោះ បញ្ហានេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]