ខេត្ត​ក្រចេះ ៖ មន្ត្រី​​ប៉ូលិស​ស្រុក​ស្នួល​ កាល​ពី​ថ្ងៃទី​១៣ កក្កដា ​បានចាប់​ឃាត់​ខ្លួន​​បុរស​ម្នាក់​តាម​ដីកា​របស់តុលា​ការ​ខេត្ត ​ក្រោយ​ពី​បុរស​​នេះ​​បាន​​ចាប់​រំលោភ​​កូន​ស្រី​បង្កើត​រហូត​មាន​​ផ្ទៃ​ពោះ​​៦ខែ ​ទើប​​បែក​ការ និង​បាន​រត់​​ទៅ​សំងំ​លាក់​​ខ្លួន​ពួន​អាត្មា​​​រយៈ​ពេល​២ឆ្នាំ ។

បុរស​ជាប់​ចោទ​​ជា​ឪពុក​​ដែល​ត្រូវ​​កម្លាំង​នគរ​បាល​ចាប់​​ឃាត់​ខ្លួន​នេះ​​ឈ្មោះ​ឌីម ឃីម អាយុ​៦០​ឆ្នាំ ​មាន​ទីលំនៅក្នុង​ស្រុក​ស្នួល មាន​​កូន​ចំនួន​៨​នាក់ ​ស្រី២​នាក់ រីឯ​ក្មេង​ស្រីរង​គ្រោះ​​មាន​អាយុ​២១​ឆ្នាំ ជា​កូន​ស្រី​​​ច្បង ។ ​លោក​អនុសេនីយ៍​​ទោ ប៊ុត ​នឿន ​អធិការ​រង​នគរ​បាល​​ស្រុក​ស្នួល បាន​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ​នេះ​ត្រូវ​បាន​កម្លាំងនគរបាល​ស្រុក​ចាប់​ឃាត់​​ខ្លួន​តាម​ដីកា​លេខ​២៣៦ ​ចេញ​ដោយ​លោក​ជា ភា ចៅ​ក្រម​ស៊ើប​សួរ​នៃ​​សាលា​ដំបូង​ខេត្ត​​កាល​ពី​ថ្ងៃទី​២៧ ធ្នូ ​២០១០ ។ ​មន្ត្រី​​នគរបាល​​ស្រុក​ស្នួល​បាន​ឱ្យ​​ដឹង​ទៀត​ថា ​ជន​ម្នាក់​នេះ​ជាប់​ចោទ​ពី​បទ​រំលោភ​​សេព​សន្ថវៈ​​ទៅ​លើ​​កូន​ស្រី​បង្កើត​​របស់​ខ្លួន រហូត​បាន​សម្រេច​ជា​ច្រើន​​លើក​ច្រើន​សា​ បណ្តាល​ឱ្យ​មាន​ផ្ទៃពោះ​៦​ខែ​ ទើប​បែក​ធ្លាយ​​ដល់​ស្រ្តី​ជា​ម្តាយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]