ភ្នំពេញ៖ តារាសម្តែង កំពុងតែមាន ប្រជាប្រិយភាព លេចធ្លោទៅលើការ បង្ហាញកាយវិកា ក្រមិចក្រមើម លោក ប៉ែន ចំ រ៉ុង ថ្មីៗនេះ លោកបាន ចាប់អាជីពថ្មីមួយទៀត គឺការដើរ ច្រៀងកាត់សក់ តាមរោងការ បន្ថែមលើអាជីពចាស់ ប៉ុន្តែម្ចាស់ សាម៉ីខ្លួន ហាក់នៅមាន ភាពរារែក មិនទាន់ច្បាស់លាស់ នឹងអាជីពថ្មីនេះ ពោលមិនដឹងថា អាចប្រឡូកក្នុង វិស័យសិល្បៈ បុរាណនេះ បានដល់កម្រិត ណាឡើយ ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗ កន្លងទៅនេះ តារាសម្តែងសម្បូរ មន្តស្នេហ៍ លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងថា សម្រាប់អាជីព ដើរច្រៀង តាមរោងការ ដែលលោកធ្លាប់ ធ្វើកន្លងមកនោះគឺ លោកនៅមិនទាន់ ទទួលជាផ្លូវការ ឬក៏មានអ្នកជួលបន្ត អ្វីឡើយ ព្រោះថាពេលនេះ លោកនៅមិនទាន់ សម្រេចចិត្តទទួល អាជីពនេះពិតប្រាកដទេ ត្រូវទុកពេលរៀន បន្ថែមទៀតសិន។ ម្យ៉ាងបច្ចុប្បន្ននេះ លោកក៏មានការ មមាញឹកជាមួយការងារ សិល្បៈច្រើន ស្ទើរតែរើខ្លួន មិនរួចទៅហើយ ។

តារាសម្តែង ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងបន្តទៀតថា «តាមពិតទៅដំបូងឡើយ ខ្ញុំមិនមាន បំណងចង់ចាប់ យកអាជីពនេះ ឡើយតែ ដោយសារ មានការជំរុញ លើកទឹកចិត្តពីបងស្រី ខាត់ សុឃីម និងបង ឆយ ហេតុនេះ ខ្ញុំក៏សាកល្បងជួយគាត់ មួយរោងទៅ ប៉ុន្តែមិនមែន មានន័យថា ខ្ញុំផ្តើមចាប់អាជីពថ្មី នេះឡើយ ព្រោះថាមិនទាន់ ដល់ពេល តែបើពេលណាខ្ញុំទំនេរ នោះខ្ញុំនឹងចាប់ យកអាជីពនេះ មួយទៀត ជៀសវាងទុក ពេលទំនេរ ចោលអត់ប្រយោជន៍..!» ។

តារាសម្ដែង គ្រងបានតំណែង តួឯកជាបន្តបន្ទាប់ លោក ប៉ែន ចំរ៉ុង បានប្រាប់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រៅពីការងារ សិល្បៈថត រឿងពិធីករ គឺលោកបានរៀបចំ បង្កើតមុខរបរថ្មី មួយទៀតដែល ទាក់ទងនិងការ រៀបចំខនសឺត កម្មវិធីសប្បាយ ៗ ដូចជាខួបកំណើត មង្គលការ ដែលត្រូវការ តារាចម្រៀង ឬក៏ក្រុមភ្លេងផ្សេងៗ គឺអាចទាក់ទង លោកបាន ដោយសារ ពេលនេះ លោកមានក្រុម សម្រាប់ធ្វើការងារ នេះរួចហើយ ។ ទៅថ្ងៃមុខ លោកនឹងចាប់ អាជីពផ្សេងទៀត ប្រសិនបើការងារនេះ មានលំនឹង និងរលូនល្អទៅមុខ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង