គូស្នេហ៍និសិ្សតមួយគូ នៅក្នុងមហាវិទ្យាល័យ Beijing បានវាយបុគ្គលិកអ្នកបោសសំរាម យ៉ាងពេញទំហឹង ដែលបណ្ដាលឲ្យស្លាប់។

ប្រហែលជាពេលថ្ងៃត្រង់ គូស្នេហ៍នេះបានចតឡានរបស់ខ្លួនដែល មានម៉ាក Audi គឺបានចតឡានបិទផ្លូវ ដែលពិបាកធ្វើឲ្យបុគ្គលិកយកសំរាមចេញ។ នៅពេលនោះ ស្រាប់តែអ្នកបោសសំរាមម្នាក់ នេះបានព្យាយាមប្រាប់ឲ្យ​ពួកគេចត នៅកន្លែងផ្សេង តែបែរជាត្រូវគូស្នេហ៍នេះ វាយយ៉ាងខ្លាំង ដែលបណ្ដាលឲ្យបុរសនេះ ដេកដួលនឹងដី និងស្លាប់ភ្លាមៗតែម្ដង។

យោងទៅតាមពត៌មានបាន បញ្ជាក់ថា ជនរងគ្រោះដែលបាន ស្លាប់នេះ មានឈ្មោះថា Wang អាយុ៣៩ឆ្នាំ មកពីខេត្ដ Hebei ទើបតែមកធ្វើការនៅក្នុងនេះ អស់រយៈពេល កន្លះឆ្នាំប៉ុណ្ណោះ និងជាបុគ្គលិកតែម្នាក់ដែល បោសសំអាតនៅក្នុងនេះ។ តែបុរសម្នាក់នេះក៏ត្រូវបានគេ ដឹងថា គាត់មានជំងឺបេះដូង។ សម្រាប់សាកសពគាត់ ត្រូវបានគេបញ្ចូនទៅសាល សាកសពមន្ទីរពេទ្យ ចំណែកឯអ្នកទាំង២ ដែលជាធ្វើបានជនរងគ្រោះ ត្រូវបានប៉ូលីសកំពុងធ្វើការសាកសួរ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]