ក្មេងប្រុស២នាក់ ដែលមានអាយុ១២ឆ្នាំ បានរងបួសជាខ្លាំង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយគឺ បើកបុកនិងរត់គេច នៅម្ដុំ ៤០១ ក្នុង Tampines Avenue ៧  ក្នុងទីក្រុងសឹង្ហបុរី កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១២នៅពេលព្រឹក។

យោងទៅតាមពត៌មាននៅក្នុងកាសែត បានសរសេរថា មានឡានខ្មៅមួយម៉ាក Mitsubishi បានបុកក្មេងប្រុស២នាក់ នៅពេលដែលពួកគេកំពុងឆ្លងថ្នល់។ ក្មេងប្រុសម្នាក់ បានខ្ទាតទៅខាងស្ដាំកង់ឡាន និងម្នាក់ទៀត បានខ្ទាតជាច្រើនម៉េត្រទៅម្ខាងទៀត។ សាក្សីនៅកន្លែងកើតហេតុ មានឈ្មោះថា តី ឃេ គិច ដែលជាស្រ្ដីចូលនិវត្ដន៍ បានដើរពីមុខក្មេងប្រុសទាំងនោះ បានលឺសម្លេង ឡានបុកយ៉ាងខ្លាំង និងមានការតក់ស្លុតជាខ្លាំងចំពោះអ្វីដែលនាង បានឃើញ។

តែអ្វីដែលចម្លែកនោះ គឺអ្នកបើកនោះបានចុះពីលើ ឡាននិងបានលើកក្មេងប្រុសម្នាក់ដាក់ នៅលើស្មៅហើយក៏ចូលទៅក្នុងឡាន និងបើកបាត់។ ចំណែកឯក្មេងម្នាក់ទៀត បានងើបដោយខ្លួនឯង ដែលក្មេងទាំង២នេះបានត្រូវគេបញ្ចូនទៅកាន់ មន្ទីរពេទ្យដែលនៅក្បែរនោះ។ អ្នកបើកបរបានចាប់ខ្លួនបន្ទាប់ពីរយៈពេល៣ម៉ោង នៅផ្ទះរបស់គាត់​ដែលបុរសនេះមាន អាយុ៣៣ឆ្នាំ៕ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]