កាលពីពេលថ្មីៗនេះ មានស្រ្ដីម្នាក់ដែលមាន ឈ្មោះថា ជេសលីនបាននិយាយរៀបរាប់ពី បញ្ហាមួយដែលនាងទើបតែជួបប្រទះដើម្បីចែករំលែកទៅ អ្នកណាម្នាក់ដែលមានអ្នកបម្រើនៅក្នុងផ្ទះ។

ជេសលីន បាននិយាយថានាងមានអ្នក បម្រើម្នាក់ បានលួចរបស់នាងជាច្រើន ដូចជា ខោអាវ ទ្រនាប់ គ្រឿងប្រដាប់ប្រដាផ្សេងៗ រួមទាំងប្រាក់មួយចំនួន ពីក្រុមគ្រួសាររបស់នាង។ នៅពេលនោះ នាងបានស្វែងរកឃើញនៅសៀភៅកំណត់ហេតុ របស់ស្រ្ដីនេះជាមួយនឹង រូបភាពសិចស៊ីជាច្រើន ដែលនាងបានកាត់ទុក និងខោអាវកូនរបស់នាងជាច្រើន។ ម្យ៉ាងវិញទៀត នៅក្នុងនោះគេប្រទះឃើញនូវ ប្រាក់កាសជាង ៧០០ ដូល្លារដែលមាន រូបិយវត្ថុផ្សេងគ្នា ។ ទោះបីជានាងដឹងថា ស្រ្ដីម្នាក់នេះជាអ្នកលួចក៏ដោយ ក៏នាងមិនមាន ភស្ដុតាងច្បាស់លាស់ដើម្បីចាប់ស្រ្ដីនោះទេ។ តែអ្វីដែលនាងឆ្ងល់នោះថាហេតុអ្វីបាន អ្នកបម្រើនេះកាត់រូបភាពសិចស៊ីជាច្រើន ដាក់នៅក្នុងសៀវភៅ?

យ៉ាងណាមិញ តើប្រិយមិត្ដគិតយ៉ាងណា ចំពោះបញ្ហានេះ?

ចំពោះប្រិយមិត្ដណា ដែលមានអ្នកបម្រើនៅ ក្នុងផ្ទះសូមបន្ថែមការប្រុងប្រយ័ត្ន និងយកចិត្ដទុកដាក់ ចំពោះរបស់របរផ្ទាល់ខ្លួន៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]