TripAdvisor ដែលជាគេហទំព័រដ៏ធំបំផុតលើពិភពលោក ក្នុងវិស័យទេសចរណ៏ ថ្មីៗនេះបាន ប្រកាស លទ្ធផល ពានរង្វាន់ TripAdvisor Travellers’ Choice Awards ប្រចាំឆ្នាំ ២០១៥ ដល់សណ្ឋាគារ ជុំវិញ សកលលោក ដែលបាន ឈ្នះនូវ ពានរង្វាន់ របស់ខ្លួន។

នៅក្នុងនោះយើងសង្កេតឃើញមាន សណ្ឋាគាររបស់ខ្មែរដែលមានឈ្មោះថា The Privilege Floor ដែលស្ថិតក្នុង ខេត្តសៀមរាប បានទទួល រង្វាន់ខាងផ្នែកសេវាកម្មល្អ បំផុតជាប់ ចំណាត់ថ្នាក់ លេខ ១ ក្នុងប្រទេសកម្ពុជា ចំណាត់ថ្នាក់លេខ៥ ក្នុងតំបន់អាស៊ី និង ចំណាត់ថ្នាក់ទី ១៤ លំដាប់ពិភពលោក ក្នុងចំណោម សណ្ឋាគារកំពូលទាំង២៥។



The Privilege Floor គឺជាសណ្ឋាគារដ៏ល្អប្រណិតមួយរបស់ក្រុមហ៊ុន INNOTALITY ដែលមាន សណ្ឋាគារ ពីរផ្សេង ទៀតគឺ Borei Angkor Resort & SPA និង Lotus Blanc Resort មានម្ចាស់ និងអ្នកគ្រប់គ្រង សណ្ឋាគារជា ជនជាតិខ្មែរ សុទ្ធសាធ។ The Privilege Floor ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវបទ ពិសោធន៍ ឯកសិទ្ធិ បែបខែ្មរ ជូនដល់ ភ្ញៀវរបស់ខ្លួន។ 

លោក វ៉ាន់ ដារ៉ា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន INNOTALITY បានមានប្រសាសន៍ថា ចក្ខុវិស័យ របស់ក្រុមហ៊ុន បានចាត់ទុក សេវាកម្ម បំរើ អតិថិជន ជាចំបង ហើយនេះ គឺជាមោទនភាព មួយ ដែល សណ្ឋាគារ របស់ខ្មែរ មានអ្នក គ្រប់គ្រង ជាជនជាតិខ្មែរ បានឈរ ក្នុងឆាកអន្តរជាតិ ជាមួយ សណ្ឋាគារ កំពូលទាំង២៥ ក្នុងតំបន់ និងពិភពលោក។ នេះជាភាព ជោគជ័យមួយ ដែលឆ្លុះ បញ្ចាំងពី ការខិតខំ ប្រឹងប្រែង របស់ក្រុម ការងារ គ្រប់ផ្នែក និង ការវាយ តម្លៃខ្ពស់ របស់ភ្ញៀវដែល បានមក ស្នាក់នៅ ក្នុងសណ្ឋាគារ The Privilege Floor ។ លោកបាន បន្ថែមថា ការផ្តល់ សេវាកម្មល្អ ជូនទៅដល់ភ្ញៀវ បរទេស ក៏ជាផ្នែកមួយ ដែលអាចជួយ លើកមុខមាត់ ប្រជាជនខ្មែរ និងប្រទេសរបស់ យើងទាំងមូល តាមរយៈ វិស័យ បដិសណ្ឋារកិច្ចនេះ។ យើងសង្ឃឹមថា បេតិកភ័ណ្ឌជាតិខ្មែរ ជាមួយនិង ភាពពេញចិត្តរបស់ ពួកគាត់ទាំងនេះ នឹងធ្វើឱ្យ ពួកគាត់ចង់ ត្រទ្បប់មក ទស្សនា កំសាន្ត ម្តងហើយ ម្តងទៀត ជាពិសេស គឺអាច ជំរុញឲ្យភ្ញៀវ ទេសចរ ដ៏ទៃទៀត ដែលមិនធ្លាប់ មកទស្សនា ឬក៏មិនដែល ធ្លាប់ស្គាល់ ប្រទេស របស់យើង ពីមុនមកនោះ នឹងមាន បំណងចង់ មកទស្សនា និងទទួលបាន នូវបទពិសោធន៏ យ៉ាងពេញចិត្ត បែបនេះគ្រប់ៗគ្នា។







សំរាប់ព៌ត័មាន updates ថ្មីៗពីសណ្ឋាគារ The Privilege Floor សូមចូលទៅកាន់ Facebook / Twitter / Google+

ដោយ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]