ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បានធ្វើឲ្យភា្ញក់ផ្អើល នគរបាល អស់ពាក់ កណ្តាលរាជធានី ចេញមកជួយអន្តរាគមន៍ តាមចាប់ រថយន្តបង្កហេតុ ។ ព្រឹត្តិការណ៍នេះ បង្កឡើងដោយសារ តែរថយន្តពីរគ្រឿង បើកបរមិនចេះអធ្យា ស្រ័យគ្នា ហើយបុកគ្នាពេញទំហឹង ដែលបណ្តាល ឲ្យភាគី រថយន្តកូរ៉េ ជាអ្នកបង្ក បានបើករត់គេចខ្លួន និងភាគីរថយន្តកាមរីហាយប្រ៊ីត ជាអ្នករងគ្រោះត្រូវរងការខូចខាត ទៅមុខលែងរួច ស្ថិតនៅ ចំណុចស្តុបបូកគោ  មហាវិថីព្រះមុន្នីវង្ស កែងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលា ម៉ោង ១១និង ០០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១២។

យោងទៅតាមសាក្សី ដែលបានឃើញហេតុការណ៍ ខាងលើនេះ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេ បានឃើញរថយន្ត បង្កហេតុ ម៉ាកកូរ៉េ ដឹកទឹកកក ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ២M  ៨១៤៩ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ និងបើកយ៉ាងលឿន តាមបណ្តោយ មហាវិថីម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចពាក់កណ្តាល ស្តុបបូកគោ ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបណ្តោះ អាសន្ន៦៩៦២  បើកបរដោយ បុរស ម្នាក់ស្រវឹងធ្លាក់ភ្នែក ដែលកំពុងបោះ ពួយរថយន្ត យ៉ាងលឿនតាម មហាវិថីព្រះមុន្នីវង្ស ក៏បណ្តាលឲ្យ រថយន្ត ទាំង ពីរបុកគ្នា ពេញទំហឹងលាន់លឺសូរដូចរន្ទះ ដែលបណ្តាលឲ្យ រថយន្ត កាមរីហាយប្រ៊ីត ខ្ទេចក្បាលម៉ត់បើក ទៅមុខលែងរួច ចំណែករថយន្តកូរ៉េវិញនោះ បានបន្តល្បឿនជ្រុលទៅបុកម៉ូតូវីវ៉ា មួយគ្រឿងទៀត បន្ទាប់មក រថយន្តបង្កហេតុនេះបាន បើកគេចខ្លួនធ្វើឲ្យនគរបាលខណ្ឌចំការមន នគរបាល ខណ្ឌមានជ័យ និងនគរបាល ខណ្ឌដង្កោ សហការគ្នាព័ទ្ធចាប់ ផ្អើលពេញមួយរាជធានីភ្នំពេញ ហើយរថយន្ត កូរ៉េនេះ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ឃាត់បាននៅចំណុចផ្លូវចំការដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈដែលរថយន្ត អស់សាំង បន្តដំណើរទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុនោះ មន្រ្តីនគរបាលចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយនគរបាលក្រុងចុះមក ធ្វើការវាស់វែង ស្ទូចយករថយន្ត កាមរីហាយប្រ៊ីត និងម៉ូតូជនរងគ្រោះ រួមរថយន្តកូរ៉េបង្កហេតុទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះ ស្រាយតាមនីតិវិធីច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]