រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាទឹកភ្នែកនាងនី មុនីនាថ បណ្តើរបុរសប្លែកមុខ យ៉ាងល្អូកល្អិនចូលរួមពិធីកាត់ ចំណងដៃអាពាហ៍ពិពាហ៍របស់នាងឆៃលី ដាឡែន នាពេល ថ្មីៗកន្លងមក ពេលនេះមានដំណឹងថា នាងបានភ្ជាប់ពាក្យស្ងាត់ៗ រួចហើយជាមួយបុរសនោះ ។ លើសពីនេះនី មុនីនាថ គ្រោងរៀបការនៅអំឡុង ចុងឆ្នាំ២០១៥នេះ ។ ដំណឹងរៀបការនេះ អាចចាត់ទុកថា ជារឿងថ្មីមួយទៀតសម្រាប់ ដំណើរជីវិតឯកជនរបស់ តារាមុខស្រស់ នី មុនីនាថ ។

ថ្មីៗនេះមុនីនាថរកឃើញ គូស្នេហ៍ថ្មីលួងចិត្តក្រោយពីមិន អាចចងក្រងស្នេហ៍ជាមួយអតីត តារាសម្តែងលោកកែវ កុសល បានតទៅទៀត ។ តាមរយៈរូបភាព បណ្តើរគ្នាយ៉ាងកៀកកិតពេញមុខ ជាមួយបុរសម្នាក់ជាកូនខ្មែរកាត់ អាមេរិកនៅក្នុងពិធីកាត់ចំណងដៃឆៃលី ដាឡែន របស់មុនីនាថ នោះ អ្នកណាៗក៏ថា ពួកនាងសមគ្នាដែរ ។ លើសពីនេះមានអ្នក ទម្លាយឱ្យដឹងថា បុរសដែលមុនីនាថ បណ្តើរឲ្យគេឃើញនោះជាអ្នកពិសេសរបស់នាង បើមិនដូចនេះទេមុនីនាថ មិនហ៊ានបើកចំហឡើយ ។ សូម្បីតែចាស់ទុំ ពិសេសម្តាយមុនីនាថ ក៏ចូលរួមដើរដង្ហែជាមួយ កូនស្រីយ៉ាងរីករាយដែរ ។ ក្រុមអ្នកសិល្បៈសុទ្ឋតែដឹងថា នី មុនីនាថបានឆ្លងកាត់ ពិធីភ្ជាប់ពាក្យរួចហើយជាមួយ បុរសដែលនាងបណ្តើរពេញមុខ និងឲ្យអ្នកសារព័ត៌មានថតរូបនោះ ។ មុនីនាថ បានភ្ជាប់ពាក្យ ស្ងាត់ៗកាលពីពេលកន្លងមក ដោយមានតែចាស់ទុំសងខាង និងមិត្តភក្តិសិល្បៈជិតដិត ប៉ុណ្ណោះចូលរួមដោយមិនហ៊ានឲ្យ លេចឮខ្ចរខ្ចាយពេញមុខដូចគេឡើយ។

បុរសជាគូដណ្តឹងនោះ ត្រូវអ្នកដឹងរឿងឱ្យដឹងថា មានវ័យជិត៤០ឆ្នាំ ជាអ្នករកស៊ីខាងជួញដូរគ្រឿង សមុទ្រនៅអាមេរិក មានបុគ្គលិកបម្រើការងារនៅក្នុង ហាងប្រមាណជាង៤០នាក់ និងមានបងប្អូនបង្កើត៣នាក់ ស្រី២នាក់។ បុរសរូបនោះពេលមកលេងស្រុកខ្មែរ ម្តងៗយូរណាស់ គឺអាចចន្លោះពី២ខែទៅ៣ខែ ។ ហេតុដែលមុនីនាថ និងម្តាយមិនហ៊ានបើកកកាយរឿងពិតនេះ ព្រោះតែចង់ទុកឲ្យមហាជនតាមដាន ហើយ បើ មិនឈានដល់ដំណាក់កាល នេះក៏បុរសរូបនោះគ្មានឱកាសឈរ ជិតមុនីនាថបានឡើយ។ ក្រៅពីនេះឲ្យតែទៅ ណាមកណាតែងតែមានបុរសជាគូស្នេហ៍ ដើរតាមជាមួយមុនីនាថ ជាក់ស្តែងចូលរួមពិធីកាត់ចំណងដៃឆៃលី ដាឡែន និងចូលរួមក្នុងពិធីឡើង គេហដ្ឋានថ្មីរបស់ម្ចាស់ផលិតកម្មចក្កវាឡ ។

កាន់តែជឿជាក់ថែមទៀត មានគេលួចខ្សឹបថា នី មុនីនាថ នឹងចូលរោងការនៅចុងឆ្នាំ២០១៥នេះ ព្រោះចាស់ទុំសងខាងរកពេលា សំពះផ្ទឹមឃើញហើយ គឺអាចអំឡុងខែវិច្ឆិកា ឬខែធ្នូ ។ ប្រសិនបើមុនីនាថ ចូលរោងការមែន នាងនឹងទៅសាងជីវិតថ្មីនោះលើទឹកដីអាមេរិក ដូច សា រ៉ាយ សក្កណា ដែរ ។ អ្នកយកព័ត៌មានកោះសន្តិភាព នៅមិនទាន់បានជួួប សម្ភាសន៍សាមីខ្លួននាង នី មុនីនាថ ផ្ទាល់ឡើយ ចំពោះដំណឹង ភ្ជាប់ពាក្យ និងត្រៀមចូលរោងការនៅចុងឆ្នាំនេះ ។ នី មុនីនាថ មុនក្លាយជាតារាលេចធ្លោ រៀនជំនាញខាងរបាំនៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ក្នុងពេលមិនទាន់លេចធ្លោមុនីនាថ បានតស៊ូជាមួយសិល្បៈ យ៉ាងលំបាកខ្លះដែរ ជាមួយម្តាយដែលតាមការពារ គឺធ្វើជាអ្នករាំអមតួធំពេលថតខារ៉ាអូខេ ។

កញ្ញានី មុនីនាថ ធ្លាប់បានសាងស្នាដៃ ល្បីឈ្មោះតាមរយៈរឿង «ផ្កាក្នុងផ្កា» របស់ទូរទស្សន៍ស៊ីធីអិន ដឹកនាំាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា និងរឿង «ក្រវាន់សៀមរាប»ជាដើម ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ