ភ្នំពេញ៖ ដើមឆ្នាំ២០១៥នេះ នាងមាស សុខសោភា ហាក់ឡើងកូដ យ៉ាងត្រដែត ខុសប្លែកពីឆ្នាំមុនៗ ឆ្ងាយណាស់ នាងលែងច្រៀងបទ ចម្លងពីគេទៀតហើយ ដែលជាយុទ្ធសាស្ត្រថ្មី របស់នាង ក៏ដូចជាការលើកតម្កើងបទចម្រៀង និពន្ធដោយខ្លួនឯងផងដែរ ខណៈមុន នេះ មាស សុខសោភា ជាចម្រៀងខ្មែរល្បីខ្លាំងដំបូង ដែលប្រកាន់គោលជំហរបែបនេះ ។

ដោយឡែក បទចម្រៀងល្បីខ្លាំងរបស់ មាស សុខសោភា មានចំណងជើងថា ស្នេហាអាថ៌កំបាំង ដែលសរសេភ្លេងដោយ ណូលី និង សរសេរបារ៉ូល ដោយកវី សោម ដូរ៉េ អ្នកនិព្ធមុខស្រស់ ក្នុបទចម្រៀងនោះ បានសរសេរយ៉ាងច្បាស់ថា ជាបទភ្លេងថ្មី ។ តែបែរជារង ការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រ មាស សុខសោភា ដោយសារតែបទចម្រៀងនោះ មានលំនាំពីវៀតណាម ដែលស្រដៀងគ្នា ដល់ទៅ៦០ភាគរយឯណោះ ។

មហាជនជាច្រើន ខំតែសរសើរថា មាស សុខសោភា ច្រៀងបទនេះបានល្អ ពីរោះនឹងមានអារម្មណ៍ ប្លែកជាងបទមុនៗ តែមិននឹកស្មានថា ចម្លងគេ សោះ រួចនាងអួតក្ដែងៗថា ឈប់ច្រៀងបទចម្រៀង ចម្លងគេ។ ចំណែកកវី សោម ដូរ៉េ អ្នកនិពន្ធរយរសជាតិ ប្រចាំផលិតកម្មថោន បានប្រាប់ Looking TODAY ថា ជាការពិតបទចម្រៀងនេះ ជាបទដែលផ្សាយឲ្យក្រែមលាបបបូរមាត់មួយ មានទីផ្សារនៅពេញអាស៊ី ។ បទចម្រៀងនេះ ស្រដៀងនឹងបទវៀតណាម លោកទទួលស្គាល់ ព្រោះវាជាការចង់ បានរបស់ម្ចាស់ ផលិតផល ដែលទាមទារឲ្យមានក្បាល បទស្រដៀងគ្នា ហើយជាការ និពន្ធភ្លេងដោយ ណូលី ។

សម្រាប់បទ "ស្នេហាអាថ៌កំបាំង" នេះផ្ទាល់ ជាបទចម្រៀងមួយ ចេញជាកាយវិការលឿនជាងគេ ក្នុងផលិតកម្ម ថោន តាមរយៈបទ ពិសោធន៍ ដែលធ្លាប់ចេញចម្រៀងកន្លងមក ព្រោះតែការគាំទ្រ ច្រើនលើសលប់ និងជាបទចម្រៀងល្បីខ្លាំង របស់ មាស សុខសោភា ។

តោះទស្សនាវីដេអូនៃបទចម្រៀង "ស្នេហាអាថ៌កំបាំង" ទាំងអស់គ្នា៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា