សាស្រ្ដចារ្យមហាវិទ្យាល័យ Shandong ​ នៅក្នុងប្រទេសចិនបាន ធ្វើការសុំទោសបន្ទាប់ពីគាត់បាន គ្រវែងក្មេងស្រីអាយុ៥ឆ្នាំចូល ទៅក្នុងអាងហែលទឹក ដើម្បីមកលេងក្នុងទឹកជាមួយគាត់កាលពីថ្ងៃទី ៣០ខែមិថុនា។

ពត៌មានត្រូវបានគេដាក់នៅក្នុង គេហទំព័រមួយដែលមានបុរសម្នាក់ឈ្មោះថា Phillip Westwood ជនជាតិញូស៊ីឡែនគឺជាគ្រូបង្រៀននៅមហាវិទ្យាល័យ ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ក្នុង Shandong បានធ្វើការសុំទោស និងបង់ប្រាក់ ៣,៩៧៩ ដូល្លារសហរដ្ឋអាមេរិចសម្រាប់ជាសំណង។ តាមប្រភពពត៌មានបានឲ្យដឹងថា គាត់បានទន្លាក់ក្មេងស្រី អាយុ៥ឆ្នាំនេះចូលទៅក្នុងអាង ហែលទឹកដែលមានជម្រៅ ១.៤ម៉ែត្រ ដើម្បីលេងជាមួយគាត់។ ស្រាប់តែពេលនោះមាន អ្នកដែលនៅក្បែរនោះ បានធ្វើការរិះគន់គាត់ តែគាត់បែរជាឈ្លោះប្រកែកគ្នា និងវាយអ្នកដែលបានរិះគន់គាត់ ទៅវិញ។

ទោះជាយ៉ាងណាម្ដាយរបស់ក្មេងស្រីនេះ ចង់ឲ្យ Westwood ទទួលទោស តែតាមប៉ូលីសនៅក្នុងតំបន់និយាយថា ពួកគេមិនអាចឃុំគាត់បានទេ ព្រោះដោយសារតែក្មេងស្រីនេះមិនមានរបួស។

យ៉ាងណាមិញ ទោះបីជាចង់លេងជាមួយក្មេងស្រីនោះក៏ដោយ ក៏មិនគួរណាទន្លាក់ក្មេងស្រីនោះ ចុះមកដែរ។ តើប្រិយមិត្ដគិតយ៉ាងណា ចំពោះបញ្ហានេះ?

កែសម្រួលដោយ​ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]