ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់ នេះខ្មែរឡូតធ្លាប់បានចុះផ្សាយម្តងរួចមកហើយ បើសិនជាប្រិយមិត្តមិនទាន់មើលសូមចុច " បុកគេហើយស្រាតខោអាវដេកពីមុខឡានពេទ្យ មិនព្រមអោយពេទ្យជួយជនរងគ្រោះ" ប៉ុន្តែកាលនោះប្រភពព័ត៌មានមិនបាន ដាក់វីដេអូនោះទេ ទើបតែពេលនេះ ប្រភពព័ត៌មានបានបង្ហោះវីដេអូមក។

ប្រិយមិត្តដែលធ្លាប់បានមើលព័ត៌មានដ៏រន្ធត់នេះ បានដឹងហើយថា ស្រ្តីបង្កហេតុមានឈ្មោះថា Zhang Yan គឺជាគ្រូបង្រៀននៃសកលវិទ្យាល័យ "Shandong Provincial Medical College of Traditional Chinese Medicine" នៅខេត្ត Shandong ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា នៅក្នុងវីដេអូនេះយើងនឹងបានឃើញ សកម្មភាពរបស់គាត់ ដែលគាត់បានដោះសំលៀកបំពាក់ដេក ពីមុខរថយន្តសង្គ្រោះហើយ នៅពេលដែលក្រុមសង្គ្រោះលើក ក្មេងស្រីអាយុ ៤ ឆ្នាំដែលជាជនរងគ្រោះចូលរថយន្ត គាត់បានងើបទៅទាញក្មេងស្រីនោះចេញទៀតផង។ ជាចុងក្រោយប្រភពព័ត៌មានបានបញ្ជាក់ប្រាប់ថា ដោយសារតែ អ្នកស្រី Zhang មានភាពស្លន់ស្លោរពេកទើបធ្វើបែបនេះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]