ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើយ ដោយសារតែមានស្រ្តីម្នាក់ បើករថយន្តយ៉ាងលឿនមកបុក ម៉ូតូកូនទា ពេញមួយទំហឹងដែលម៉ូតូនោះបើកបរដោយ ស្រ្តីម្នាក់ទៀតថែមទាំងមានដឹកក្មេងស្រីទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា មានស្រ្តីម្នាក់បានបើកបររថយន្តរបស់ខ្លួន ទៅបុកម៉ូតូមួយគ្រឿង បើកបរដោយស្រ្តីម្នាក់ ដែលត្រូវបានគេអោយដឹងថា គាត់ដឹកកូនទៅសាលារៀន ដែលកូនស្រីគាត់មានអាយុ ៤ ឆ្នាំ។ ស្រ្តីបង្កហេតុមាននាមត្រកូលថា Zhang គាត់បានដោះសំលៀកបំពាក់ទៅដេក ចំកណ្តាលផ្លូវដែលរថយន្តសង្គ្រោះបើកកាត់ ក្នុងបំណងបង្អាក់ដំណើរនៃការសង្គ្រោះ មិនត្រឹមតែប៉ុន្នោះគាត់បានរត់ទៅទាញ ក្មេងស្រីរងគ្រោះធ្លាក់ពីលើគ្រែសង្គ្រោះទៀតផង។ គួរអោយសោកស្តាយ ក្មេងស្រីរងគ្រោះត្រូវបានស្លាប់នៅពេល ដែលគេបញ្ជូនទៅដល់មន្ទីរពេទ្យ។ មានអ្នកលេងអិនធើណិត ជាច្រើនបានប៉ាន់ស្មានថា ប្រហែលជាស្រ្តីបង្កហេតុ ជាមនុស្សវិកលចរិកហើយមើលទៅបានជា ធ្វើទង្វើបែបនេះ ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]