តើឪពុកម្ដាយពិតជាស្រលាញ់កូនណាស់មែនទេ​ ទោះបីជាកូនឲ្យធ្វើអ្វីក៏ធ្វើដែលឲ្យតែ បានឃើញស្នាមញញឹមកូនរបស់ខ្លួន?

នេះជាវីដេអូរបស់ Steve Fuehne ដោយគាត់ចាត់ទុក ថានេះជាសុបិន្ដអាក្រក់របស់គាត់ ទៅចុះ ព្រោះអ្វីដែលគាត់បាននិងឃើញនោះគឺស្នាមញញឹមកូនស្រី របស់គាត់។

វីដេអូដែលគេថតនេះ គឺជាវីដេអូមួយដែលបានឆ្លុះបញ្ចាំងពី សម្រែក និងភាពភ័យខ្លាចរបស់ឪពុកម្នាក់ ដែលប្រៀបដូចជាការបង្ហាញពីភាពក្លាហានរបស់គាត់ ដែលគាត់ហ៊ានជិះទោងហោះនេះ ដែលមានលក្ខណៈស្រដៀងនិង ការជិះទូកហោះនៅក្នុងស្រុក យើងដែលគេទើបតែបង្កើតនោះ ព្រោះតែកូនស្រីរបស់គាត់មិនអាចខ្វះគាត់។ នៅពេលដែលគាត់កំពុងតែជិះនោះ គាត់បាននិយាយថា នេះជាលើកចុងក្រោយហើយសម្រាប់រូបគាត់ តែនៅពេលដែលជិះចប់ មកដល់ដីវិញបែរជាគាត់ជិះម្ដងទៀតក៏ ដោយសារតែកូនស្រីរបស់គាត់ចង់ជិះម្ដងទៀត។

តើអ្នកទាំងអស់គ្នាធ្លាប់បានទទួលនូវ សេចក្ដីស្រលាញ់របៀបនេះពី ឪពុកម្ដាយអ្នកហើយឬនៅ? សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]