តើបុរសជាស្វាមីពិបាក នឹងបង្ហាញភាព ក្លាហានណាស់មែនទេសម្រាប់ប្រពន្ធ? តែពេលនេះមានហើយ គឺថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ Eric ។

អ្វីដែលភ្ញាក់ផ្អើល នោះគឺ Eric និង​ Maegan Walber បានធ្លាក់ចូលទៅក្នុងទឹក ក្នុងអំឡុងពេលដែលកំពុង តែថតរូបអាពាហ៍ពិពាហ៍ តែបែរជាលោក Eric ដែលជាកូនកំលោះនោះវិញ បែរជាហែលទៅរកកន្លែងសុវត្ថិភាព ជាជាងជួយកូនក្រមុំគាត់ទៅវិញ។ កន្លែងដែលពួកគេប្រារព្ធនិង ថតរូបអាពាហ៍ពិពាហ៍នេះគឺនៅលើ បឹង Gun នៅ Shelbyville ក្នុង Michigan សហរដ្ឋអាមេរិច។

សូមអរគុណដល់អ្នកកំដរកូនក្រមុំដែល បានជួយសង្រ្គោះនាងនៅពេលដែល ស្ពាននោះបានបាក់។ ពិធីរៀបការនេះបានបញ្ចប់ក្រោយពេលដែលញាំ អាហារថ្ងៃត្រង់រួច ហើយអ្នកថតរូបបានប្រាប់ទៅពួកគេថា ប្រសិនជាចង់ថតរូបនេះជា ពេលវេលាដល់ល្អហើយ។ នៅពេលដែលពួកគេឈរនៅលើនោះ ប្រហែលជា៣០វិនាទីប៉ុណ្ណោះ ក៏បាក់តែម្ដង។ ចំណែកឯកូនក្រមុំវិញបែរជា និយាយថា នេះគឺជារឿងដ៏ល្អនាងនឹងប្រាប់រឿងនេះ ទៅអ្នកជំនាន់ក្រោយរបស់នាង។

តើដោយសារតែភ័យពេកមែនទេ បានគេកូនកំលោះរត់ទៅកន្លែងសុវត្ថិភាពមុន? សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]