ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា នៅល្ងាចថ្ងៃនេះ និងឃ្លាតចាកពីទស្សនិកជន ពុកម៉ែបងប្អូន មួយរយៈពេល ដោយសារតែនាងត្រូវចេញ ទៅសម្តែង នៅប្រទេសបារាំង ប្រមាណជាកន្លះខែ ដោយការចេញទៅសម្តែងនេះ គឺនាងរួមដំណើរជាមួយ តារាសម្តែងកំពុងតែមានប្រជាប្រិយភាព លោក ជួប ច័ន្ទកក្កដា ហៅ កញ្ញា រ៉ូលីន ផងដែរ ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០១៤ លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងថា តារាចម្រៀង មាស សុខសោភា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញដំណើរទៅសម្តែង នៅប្រទេសបារាំង នៅរសៀលថ្ងៃនេះ ជាមួយតារាចម្រៀង និងជាតារាកំប្លែង លោក ជួប ច័ន្ទកក្កដា ហៅ កញ្ញា រ៉ូលីន ។

លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្តទៀតថា "នៅក្នុង ដំណើរចេញ ទៅសម្តែងលើកនេះ ក៏មិនខុសពីលើកមុនដែរ ព្រោះថា អាភា គេចេញទៅសម្តែងលើកនេះ គឺនាំម្តាយទៅដើរកម្សាន្ត ដូចមុនៗដែរ បើទោះជាការសម្តែងនោះ មានរយៈពេលប្រមាណ តែកន្លះខែទៅ២០ថ្ងៃក៏ដោយ ក៏ប្អូនខ្ញុំខំឆ្លៀតពេល នាំម្តាយដើរលេងដែរ នេះជាកាតព្វកិច្ច សម្រាប់ ពួកខ្ញុំក្នុងនាមជាកូន" ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា