ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវ មន្ត្រីនគរបាល ព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត បានបញ្ជូនទៅ កាន់តុលាការ នៅព្រឹកថ្ងៃទី០៨ កញ្ញា ២១០៤ នេះបន្ទាប់ពីបាន ប្រើហិង្សាវាយប្រពន្ធ នឹងអង្រែបុកគ្រឿង បណ្តាលឱ្យ រងរបួសធ្ងន់ កាលពីថ្ងៃ ទី០៦ កញ្ញា ២០១៤ ដោយសារប្រចណ្ឌ។

លោក វរសេនីយ៍ទោ ទេព សារ៉ាត់ នាយនគរបាល ព្រហ្មទណ្ឌកំរិតស្រាល របស់ស្នងការ នគរបាលខេត្ត បាននិយាយថា ជនសង្ស័យ ខាងលើនេះ មានឈ្មោះ សៅ ស៊ីថា អាយុ៣២ឆ្នាំ ចំណែកប្រពន្ធ ដែលរងគ្រោះ មានឈ្មោះ កែវ វាសនា អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោកបានបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៦ កញ្ញា បុរសឈ្មោះ សៅ ស៊ីថា ជាប្តីបានយក អង្រែបុកគ្រឿង វាយទៅលើប្រពន្ធ ចំនួន៧អង្រែ ត្រូវជាច្រើនកន្លែង ពិសេសត្រូវក្បាល ហើយមិនត្រឹម តែប៉ុណ្ណឹង ប្តីបានយក កាំបិតប៉័ងតោ វាយចំគុម្ពត្រចៀក បណ្តាលឱ្យបែក ហូរឈាមជោកខ្លួន និងបានទាត់ធាក់ វាយនឹងដៃទៀតផង បណ្តាលឱ្យ រងរបួសធ្ងន់ ដោយចោទប្រកាន់ ថាប្រពន្ធលួច មានសហាយ ។

ស្ត្រីជាប្រពន្ឋឈ្មោះ កែវ វាសនា បានឱ្យដឹងថា នេះមិនមែនជា លើកទីមួយទេ គឺច្រើនលើក រួចមកហើយ ដែលបានកើតឡើង ដោយសារតែ រឿងប្រចណ្ឌ។ តែលើកនេះ ធ្ងន់ធ្ងរពេក នាងទ្រាំមិនបាន ទើបសម្រេចប្តឹង សមត្ថកិច្ចឱ្យចាត់ការ តាមផ្លូវច្បាប់ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]