ភ្នំពេញ៖ តារាសម្ដែង កំពុងតែមាន សុភមង្គលក្នុង គ្រួសារ អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានគេដឹងឮថា កំពុងតែសោយសុខ លើគំនរ ទ្រព្យសម្បត្តិ ហ៊ីហា នឹងលុយចាយ ពេញៗដៃ អត់មានខ្វល់ ពីអាជីព សិល្បៈ ត្រូវរីកចម្រើន ឬមិនរីកចម្រើន អ្វីឡើយ ។ តែអ្វីដែលអ្នកនាង សុខ សោម៉ាវត្តី មិនអាច បោះចោល ការងារនេះបាន គឺដោយសារ នាងមានមុខមានមាត់ មហាជនស្គាល់ រហូតមក ដល់ថ្ងៃនេះ ដោយសារតែ សិល្បៈនេះឯង ទើបធ្វើឲ្យ នាងសុខចិត្ត ក្រាញននាល បូជា ពេលវេលា ដ៏មានតម្លៃ ដើម្បីប្រឡូក សិល្បៈវិញ ។

ជារឿងគួរឲ្យ កត់សំគាល់ អ្នកនាង សុខ សោម៉ាវត្តី ក៏មានទំព័រ Facebook ( Page Like ) រាប់ម៉ឺននាក់ នៅក្នុងបណ្ដាញ ដ៏ពេញនិយមមួយនេះ ផងដែរ អ្វីដែលសំខាន់ គេឃើញទំព័រ របស់នាង ទៅសរសេរ ពាក្យរិះគន់ ក្រុមហ៊ុន Smart mobile ផ្ទុយពី page like របស់អ្នកនាង ដែលកំពុងតែ មានអ្នកស្គាល់ និងមិត្តភក្តិជា ច្រើននាក់ ។ បញ្ហានេះ ធ្វើឲ្យសុខ សោម៉ាវត្តី ដេកមិនលក់ បក់មិនល្ហើយ ព្រួយចិត្តជាមួយ ទំព័រនោះ ខ្លាចប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ កិត្តិយស របស់នាង ក្នុងនាមជាតារាល្បី និងក្នុងនាម ជាអ្នកមានគ្រួសារ ពូជពង្សវង្ស ត្រកូលខ្ពង់ខ្ពស់ម្នាក់ ក្នុងសង្គម ។

សុខ សោម៉ាវត្តី បាននិយាយត្អូញត្អែរ ជាមួយអ្នកជិតសិ្នទ្ធ ថា "តើធ្វើដូចម្ដេចទៅ ? បានក្លាយជា ម្ចាស់ទំព័រនោះ ព្រោះទំព័រ សុខ សោម៉ាវត្តី ដែលមានអ្នក like ជាង១០ម៉ឺន នាក់នោះ ពុំមែនជារបស់ នាងឡើយ ។ អ្វីដែលសំខាន់ អ្នកដែលកាន់ កាប់ទំព័រនោះ មិនបានគោរព សិទ្ធិនាង ជាម្ចាស់ឈ្មោះឡើយ គឺធ្វើអ្វីៗតាមតែ ចិត្តនឹកឃើញ ពេលខ្លះនាងទទួល យកមិនបានទេ ។

សុខ សោម៉ាវត្តី បន្តថា ពេលខ្លះចង់តែទៅសួរ អ្នកបង្កើតទំព័រហ្នឹងថា ព្រមលក់ក្នុង តម្លៃប៉ុន្មាន ? លក់ក្នុងតម្លៃប៉ុន្មាន ក៏ព្រមទិញដែរ តែនាងពិបាកណាស់ មិនដឹងទាក់ទងតាមណា បាននោះទេ ។ ជាចុងក្រោយ សុខ សោម៉ាវត្តី សុំផ្ដាំផ្ញើទៅ ទស្សនិកជន ទាំងអស់ថា នាងមិនមែនជាម្ចាស់ នៃទំព័រនោះទេ រាល់ការបង្ហោះ ទិន្នន័យនានា នាងមិនទទួលខុស ត្រូវឡើយ ។

ទោះបីជា យ៉ាងណាក្ដី បើតាមការអះអាង ពីអ្នកដែលចូលចិត្ត លេងបណ្ដាញ ទំនាក់ទំនងសង្គម ដ៏ពេញនិយមមួយនេះ បានបង្ហើប ពីវិធីសាស្ត្រ ក្នុងការស្នើឲ្យបិទ Account Facebook នេះថា សូមឲ្យសាមីខ្លួន (សុខ សោម៉ាវត្តី) ចូលទៅកាន់ Page មួយនេះ រួច Report Page មួយនេះ ថា ជា Fake Account ស្នើទៅកាន់ Facebook ឲ្យបិទ Account Facebook នេះចោលបាន ដើម្បីការពារ កុំឲ្យមានបញ្ហា នៅថ្ងៃក្រោយ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី