កាលពីថ្ងៃទី ១១ ខែសីហា ម្សិលមិញនេះ ក្នុងក្របខ័ណ្ឌបាល់ទាត់ ដណ្តើមពានរង្វាន់ ស្តេចប្រុយណេ  Hassanal Bolkiah ពូល B ក្រុមជម្រើសជាតិ ក្រោយអាយុ ២១ ឆ្នាំ របស់កម្ពុជា បានបំបាត់ U21 សឹង្ហបុរី ដោយលទ្ធផល ៣ទល់នឹង១ មិនគួរអោយជឿ។


ក្រោយការដឹកនាំ របស់គ្រូបង្វឹក សញ្ជាតិកូរ៉េខាងត្បូង ក្រុម U21 របស់កម្ពុជា បានបើកការនាំមុខ ដោយថ្វីជើង របស់ កីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី ២២ បន្ទាប់មកកីឡាករ ណុប តុលា បន្តស៊ុតបញ្ចូលទី គ្រាប់បាល់ទីពីរ នៅនាទីទី ៣៧ ខណៈជិតចប់តង់ទីមួយ នៅនាទីទី ៤២ កីឡាករ ឩត្តម របស់កម្ពុជា បន្ថែមមួយគ្រាប់ទៀត ជួយអោយ U21 កម្ពុជា នាំមុខ U21 សឹង្ហបុរី ៣ទល់នឹង០ នៅតង់ទីមួយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម U21 របស់សឹង្ហបុរី ក៏បានវាយបកបានមួយគ្រាប់មកវិញ ដោយកីឡាករ Muhd Zakir Samsudin នៅនាទីទី ៥៥ ផងដែរ។

វីដេអូ៖ Highlight


គួរបញ្ជាក់ផងដែរថា ពីរប្រកួតរបស់ U21 កម្ពុជា គឺឈ្នះទាំងពីរ ដោយប្រកួតទីមួយ បានបំបាក់ម្ចាស់ផ្ទះ U21 ប្រុយណេ ដោយលទ្ធផល ១ ទល់នឹង ០ បច្ចុប្បន្នកំពុងឈរនៅ កំពូលតារាងពូល B មាន ៦ ពិន្ទុ ខណៈនៅថ្ងៃស្អែក ត្រូវប៉ះជាមួយ U21 ម៉ាឡេស៊ី។


ដោយ RoMeo

កីឡាខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា