បិទមុខយូរ ពេលនេះ ចាន់ វឌ្ឍនាកា ព្រមទម្លាយមុខគូស្នេហ៍ហើយ?

//s9.kh1.co/91/91e7a64146177ca98b1f5e4dfda1fa477a7ca4ac.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

បិទមុខយូរ ពេលនេះ កីឡាករឆ្នើម រូបសង្ហាដូចជា លោក ចាន់ វឌ្ឍនាកា ព្រមទម្លាយមុខគូស្នេហ៍ហើយ មុខមាត់គួរឲ្យស្រឡាញ់ខ្លាំង

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា លោក ចាន់ វឌ្ឍនាកា មិនត្រឹមជា កីឡាករឆ្នើមម្នាក់ប៉ុណ្ណោះទេ រូបលោកក៏ត្រូវ អ្នកគាំទ្រវិស័យជាច្រើន ចាត់ទុកជាIdolយ៉ាងច្រើន ដោយសារតែ ការស្រឡាញ់ពេញចិត្តនឹង អាកប្បកិរិយា និងសីលធម៌របស់កីឡាកររូបនេះជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ សូម្បីតែរូបសម្រស់វិញ ក៏ធ្វើឲ្យហ្វេននារីៗជាច្រើន បាក់ចិត្តមិនស្ទើរទេ មុខមាត់មានប្រជាប្រិយ ពិសេស ពេលញញឹមគឺជះចំហាយទាក់ទាញខ្លាំង ផ្ទុយទៅវិញ ហ្វេនៗចំហមាត់ក្រោយរូបលោក បង្ហើបពីទំនាក់ទំនងស្នេហាខ្លួន តែបិទមុខខាងនារីជានិច្ច​ ធ្វើឲ្យគេឯង កាន់តែចង់ដឹងចង់ឮជាខ្លាំង។

យ៉ាងណាមិញ ស្រាប់តែយប់មិញនេះ ស្ងាត់ៗ កីឡាកររូបនេះ ព្រមទម្លាយមុខគូស្នេហ៍ខ្លួន លើStory គណនី Instagram របស់ខ្លួនពេញៗ ពិតជា ស្រស់ស្អាត មុខមាត់គួរឲ្យស្រឡាញ់ថ្នាក់នេះសោះ ទើបធ្វើឲ្យ កីឡាកររូបសង្ហា ដូចជា វឌ្ឍនាកា ធ្លាក់ក្នុងអន្លង់ស្នេហ៍បាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា
  លោក ចាន់ វឌ្ឍនាកា និងគូស្នេហ៍
  លោក ចាន់ វឌ្ឍនាកា និងគូស្នេហ៍
  លោក ចាន់ វឌ្ឍនាកា និងគូស្នេហ៍
  លោក ចាន់ វឌ្ឍនាកា និងគូស្នេហ៍
រូបភាព
រូបភាព
ចាន់ វឌ្ឍនាកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T