ភាពភ្ញាក់ផ្អើលមួយបាន កើតឡើងដោយសារតែវីដេអូរបស់បុរសម្នាក់។ គាត់បានចំណាយប្រាក់ ២០,០០០ដូល្លារសឹង្ហបុរី ក្នុងការផ្សាយពាណិជ្ជកម្មជាសាធារណៈនិង និយាយចំអកអំពីមិត្ដស្រីចាស់គាត់នៅប្រទេសចិន ។

កាលពីពេលថ្មីនេះ មិត្ដស្រីចាស់របស់គាត់ទើបតែ ចាកចេញពីគាត់ ដើម្បីទៅរកបុរសម្នាក់ដែល មានទ្រព្យសម្បត្ដិមហាសាល។ នៅក្នុងវីដេអូនេះ  បុរសនេះបាននិយាយថា មិត្ដស្រីរបស់គាត់បានទាត់គាត់ចោល ព្រោះតែគាត់មិនអាចទិញទូរស័ព្ទ iPhone4 ។ ក្នុងនេះដែរ គាត់និយាយបន្ដថា ប្រហែលជាខ្ញុំមិនមានលុយ ទើបនាងធ្វើបែបនេះ ប៉ុន្ដែសម្រាប់ឥលូវនេះខ្ញុំមានប្រាក់ គ្រប់គ្រាន់ក្នុងការចំណាយ ១០០,០០០ដូល្លារ ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម  និងនៅសល់ប្រាក់ ២០០,០០០នៅសល់ថែមទៀត ខ្ញុំខិតខំធ្វើការជារៀងរាល់ថ្ងៃ ដែលនេះប្រហែលជាខ្ញុំត្រូវតែយក ឈ្នះនូវល្បែងស្នេហានេះ។

តើនេះជាការឆោតល្ងង់ដែរ ឬទេ? ដែលបុរសនេះព្យាយាមចំណាយ លុយជាច្រើនក្នុងការថត ផ្សាយពាណិជ្ជកម្មដើម្បីបញ្ឈឺមិត្ដស្រីចាស់របស់ខ្លួន? តើជាការល្អទេ ប្រសិនជាបុរសនេះថតវីដេអូខ្លួន ឯងនឹងយកទៅដាក់បញ្ចូលក្នុង Youtube ដែលមិនចាំបាច់ចំណាយប្រាក់ជាច្រើន? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]