មិនថាទំព័រល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអ្នកលេងមួយចំនួន ក្នុងបណ្តាញហ្វេសប៊ុក បានផ្អើលនាំគ្នាស្តាប់បទចម្រៀង បែបរ៉េប របស់តារាចម្រៀង G-Devith ដែលមានចំណងជើងថា “LIVE FAST DIE YOUNG”។

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ស្គាល់ Devith រួចមកហើយ ដោយគេសង្កេតឃើញ តារាចម្រៀង រូបនេះ ឡើងឆាកទូរទស្សន៍ ជាច្រើនដង ដោយចាប់ដៃគូជាមួយនឹង តារាចម្រៀងល្បី ប្រចាំផលិតកម្ម ហង្សមាស ពេជ្រ សោភា ហើយពេលនេះ Devith បានធ្វើអោយកក្រើកម្តងទៀត ជាមួយនឹងបទចម្រៀង រ៉េបថ្មីរបស់លោក អត្ថន័យក៏ឡូយ ហើយអ្វីដែលពិសេសជាងគេនោះគឺ ល្បឿននៃការរ៉េប ពោលគឺញាប់ស្លេវ បើច្រៀងតាម ប្រាកដជាដាច់ខ្យល់គ្រប់ៗគ្នា ជាក់ជាមិនខាន។


ចង់ដឹងច្បាស់ ស្តាប់វីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា