ភ្នំពេញៈ ចាប់តាំងពីអ្នកនាង សុខ សោម៉ាវត្តី បានក្រាបក្បាលដល់កន្ទេល រៀបការសាងគ្រួសារ ជាមួយលោក ទូច ដាណារ៉ា ហៅពេជ្រ ជាកូនអតីតស្នងការ រាជធានីភ្នំពេញ លោក ទុច ណារ៉ុថ រួចភ្លាមមក ទស្សនិកជនគ្រប់ស្រទាប់ វណ្ណៈចាត់ទុកថា នាងជាតារាស្រី មួយដួងមានភ័ព្វ សំណាងខ្លាំងណាស់ បានរៀបការជាមួយស្វាមី មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជិះរថយន្តស៊េរីទំនើប ប្រើប្រាស់សម្ភារៈថ្លៃៗម៉ាកល្បី និងមានមុខមាត់ ក្នុងសង្គមគួរឲ្យសរសើរ។ លើសពីនេះក្រោយពី សុខ សោម៉ាវត្តី រៀបការហើយ នាង និងស្វាមីបានទទួលនូវ ចំណងដៃ អាពាហ៍ពិពាហ៍ កូនស្រីរូបស្រស់ ម្នាក់ថែមទៀតផង ខណៈដែលគេកម្រឮនាងត្អូញត្អែរ ពិបាកចិត្តម្ដងណាឡើយ។

ប៉ុន្តែអ្វីៗ ដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល នឹកស្មានមិនដល់នោះ គឺបន្ទាប់ពីស្រីស្អាតសុខ សោម៉ាវត្តី បានទម្លាយសារខូចចិត្ត នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook សរសេរជាភាសាខ្មែរ យ៉ាងខ្លីថា “ពិបាកចិត្តណាស់ បើអ្នកយល់ពីអារម្មណ៍ខ្ញុំ អ្នកនឹងដឹងថា ខ្ញុំពិបាកណាស់” ។

តាមរយៈសារយ៉ាងខ្លីនេះ នាងមិនបានបញ្ជាក់ច្បាស់ ពីមូលហេតុ ធ្វើឲ្យនាងពិបាកចិត្ត រហូតអត់ទ្រាំមិនបាន ក៏ទម្លាយ ជាសាធារណៈបែបនេះទេ ។ គេហទំព័រ LookingTODAY ក៏មិនអាចទាក់ទង ទៅសាកសួរស្រីស្រស់វ័យក្មេង អ្នកនាង សុខ សោម៉ាវត្តី ពីរឿងពិបាកចិត្ត នេះបានដែរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤នេះ ។

ស្របពេលជាមួយគ្នានោះ ក៏មានប្រភពពីអ្នកលេង Facebook មួយចំនួន បានលើកឡើងថា គ្មានហេតុផលណា ដែល តារាស្រីរូបនេះ ពិបាកចិត្តទេ ព្រោះថាបើមើលឃើញ នាពេលបច្ចុប្បន្ន គឺនាងទទួលបាន ជោគជ័យគ្រប់រឿង ទាំងការងារ និងគ្រួសារ ហើយជានិច្ចកាល នាងតែងតែបង្ហាញ ស្នាមញញឹម នៅលើកញ្ចក់ទូរទស្សន៍ មិនដែលដាច់នោះទេ។

យ៉ាងណាក្ដី ការបញ្ចេញសារគួរ ឲ្យភ្ញាក់ផ្អើលនេះ មានមជ្ឈដ្ឋានមហាជនខ្លះ អាចសន្និដ្ឋានបានថា សង្ស័យនាងពិបាកចិត្ត រឿងប្ដី និងការរស់នៅជាមួយ ជាមួយឪពុកម្ដាយក្មេកច្រើនជាង ព្រោះធម្មតាទេ នាងជាស្រី កាលរៀបការរួចហើយ ទៅរស់នៅខាងប្ដី ពិតជាមានរឿងខ្លះៗត្រូវប៉ះពាល់ដល់អារម្មណ៍ នាងបែបនេះហើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី