នារីម្នាក់ដែលរស់នៅក្នុងប្រទេស នេប៉ាល់ដែលមានឈ្មោះថា នីកូលីតា ការូលី បានប្រើអំពើហិង្សាទៅលើមិត្ដប្រុសរបស់នាង ដោយសារតែ គាត់បានបដិសេធមិនព្រម រៀបការជាមួយនាង។ គោលបំណងរបស់នាងក្នុងការរៀបការ គឺដោយសារតែនាងចង់មានសិទ្ធរស់នៅក្នុង ប្រទេសនេះ។

មិត្ដប្រុសរបស់នាងបានប្ដឹងនិងនិយាយ ប្រាប់ពីប៉ូលីសថា នាងចាប់ផ្ដើមប្រើអំពើ ហិង្សាកាន់តែខ្លាំងទៅលើរូបគាត់ បន្ទាប់ពីគាត់មិនទទួលសំណើរក្នុង ការរៀបការ។ គាត់និយាយបន្ដទៀតថា ការូលី បានច្របាច់ក ក្រញៅ និងទះចំត្រចៀកគាត់ជាច្រើនដៃ ដែលបានធ្វើឲ្យគាត់ គិតថាប្រហែលជាត្រចៀកគាត់ថ្លង់ហើយ។ ម្យ៉ាងវិញទៀត នាងបានគំរាមគាត់ថា នាងនឹងសម្លាប់គាត់បើសិន ជាគាត់មិនព្រមចូលរោងការជាមួយនាង។ ដោយសារសម្ដីទាំងអស់នេះហើយ ទើបធ្វើឲ្យគាត់ខ្លាច និងរត់មកប្ដឹងប៉ូលីស។ នៅពេលដែលប៉ូលីសសាកសួរ ទៅកាន់ ការូលី នាងបែរជានិយាយថា នាងវាយមិត្ដប្រុសនាងនៅពេលដែល ពួកគេរួមភេទ ព្រោះធ្វើបែបនេះនឹងបង្ករបរិយាកាសឲ្យកាន់តែល្អ។ នាងបន្ដថា នាងជាមនុស្សស្រី តើឲ្យនាងប្រើប្រាស់កំលាំងខ្លាំងៗ ទៅវាយមនុស្សប្រុសយ៉ាងម៉េចទៅកើត។ បច្ចុប្បន្ននេះនាង កំពុងជាប់ចោទពីបទប្រើប្រាស់ អំពើហិង្សា៕ 

រៀបចំដោយ ម៉ា

ខ្មែឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ