នៅក្នុងភូមិមួយ ដែលមានឈ្មោះថា Huangxian នៅក្នុងទីក្រុង Wanzhou បានធ្វើ ឲ្យអ្នកស្រុកមួយចំនួននិយាយរឿងមួយបន្ដបន្ទាប់គ្នា។ រឿងនេះកើតឡើងដោយសារតែ បុរសដែលមិនទាន់រៀបការម្នាក់ ដែលមានអាយុ៣៤ឆ្នាំនិង នារីម្នាក់ទៀត ដែលមានអាយុត្រឹមតែ១៦ឆ្នាំ បានភ្ជាប់ពាក្យនឹងគ្នា ហើយនឹងធ្វើពិធីរៀបការនៅចុងខែនេះ។ អ្វីដែលគេដឹងច្បាស់នោះ គឺអ្នកទាំងពីរព្រមរៀបការជាមួយគ្នា ដោយស័គ្រ្មចិត្ដមិនមាន នរណាម្នាក់ចាប់បង្ខំនោះទេ។ យោងទៅតាមមេអណ្ដើក បាននិយាយថា ពួកគេទាំងពីរនាក់នេះមកពី ក្រុមគ្រួសារដែលក្រីក្រ ដូចនេះនេះប្រហែលផ្ដល់ភាពងាយស្រួល ដល់អ្នកទាំងពីរ ក្នុងការបង្កើតគ្រួសារមួយ និងអាចធ្វើពួកគេងាយស្រួលជួយគ្នាទៅវិញទៅមក។ ក្រសួងកិច្ចការនារី នៅក្នុងតំបន់នេះបាននិយាយថា ប្រសិនជាពួកគេពិតជាស្រលាញ់គ្នា និងចង់រៀបការជាមួយគ្នាមែន នោះពួកគេនឹងមិនធ្វើការអន្ដរាគមន៍អ្វីទាំងអស់។ តែប្រសិនបើជាខាងក្រសួងនេះធ្វើការសើុបអង្កេត និងដឹងថាពួកគេរៀបអាពាហ៏ពិពាហ៏គ្រាន់តែ ជាការលេងសើចនោះ ខាងក្រសួង នឹងធ្វើការទំនាក់ទំនង និងបង្ហាត់បង្រៀនអ្នកទាំងពីរ ពីច្បាប់នៃការរៀបការ ឬច្បាប់ផ្សេងៗដែលទាក់ទងនឹងរឿងនេះ។

ប្រិយមិត្ដមានគិតទេ ថានេះជាអាពាហ៍ពិពាហ៍ក្លែងក្លាយ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]