កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Chengdu នៃប្រទេសចិន ប៉ូលីសនៅក្នុងតំបន់ បានឈ្លោះប្រកែកជាមួយនឹង អ្នកលក់ជាខ្លាំង។ នៅពេលដែលប៉ូលីសបាន យករបស់របរដែលអ្នកលក់បានលក់ នោះយកទៅក្រវាត់ចោល ស្រាប់តែអ្នកលក់បានរុញប៉ូលីស នោះទៅម្ខាង។ ភ្លាមៗនោះ ប៉ូលីសបានដួលនឹងដី និងហាក់ដូចជាឈឺចាប់ខ្លាំងណាស់។ បន្ទាប់មក ប៉ូលីសនោះបានខ្ទប់ក្បាល ដោយដៃទាំងពីររបស់គាត់ ដែលប្រៀបដូចជាក្បាលរបស់គាត់ ទទួលនូវការឈឺចាប់ជាខ្លាំង។ ប្រហែលជា៤០ វិនាទី ប៉ូលីសនោះបានស្រែកយំ ជាខ្លាំងហើយនិយាយ ថា ឈឺក្បាលខ្លាំងណាស់។ វាពិតជាជាក់ស្ដែងណាស់ ដែលប៉ូលីសនោះធ្វើពុត ជាដួលនិងធ្វើជាឈឺចាប់។ ក្នុងពេលនោះក៏មាន ប្រជាជនជាច្រើនដែលនៅទីនោះ នាំគ្នាសើចចំអក និងទង្វើររបស់ប៉ូលីសនេះ។ មិនត្រឹមតែប្រជាជន នៅទីនោះអស់សំណើចនោះទេ សូម្បីតែអ្នកដែលបានមើល វីដេអូនេះហើយក៏នាំគ្នា សើចដែរ។

តើប្រិយមិត្ដគិតថា ប៉ូលីសនេះធ្វើពុត ដែរ ឬទេ? សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា៖  

រៀបចំដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]