អ្នកលេងតន្រ្ដីដ៏ល្បីល្បាញ ឈ្មោះ Gao Xiaosong ត្រូវបានជាប់ឃុំបន្ទាប់ពី បើកបរក្នុងពេលស្រវឹងនៅក្នុងទីក្រុង Beijing ។

យោងទៅតាមប៉ូលីសនៅក្នុងតំបន់ បាននិយាយថា ពួកគាត់បានទទួលរបាយការណ៍ ថាមានឡានមួយគ្រឿងបានបង្កគ្រោះថ្នាក់ នៅក្នុងតំបន់ Dongcheng ហើយនៅពេលដែលពួកគាត់ទៅដល់ក៏ប្រទះឃើញ ឡានមួយគ្រឿងពណ៌ស បានបុកជាមួយនឹងឡានមួយទៀត និងបានទៅជល់នឹងឡាន២ទៀតដែល នៅខាងមុខ។ អ្នកដែលបានបើកឡានពណ៌សនោះ ត្រូវបានគេកត់សំគាល់ថា គឺជាអ្នកលេងតន្រ្ដីដ៏ល្បីឈ្មោះ Gao Xiaosong ។ បន្ទាប់ពីធ្វើការតេសឈាម ត្រូវបានដឹងថា គាត់មានជាតិអាកុល ២៤៣.០៤ មីលីក្រាម ក្នុង១០០មីលីលីត្រនៃទឹក ដែលគាត់ផ្ទុកនូវជាតិ អាកុលលើសពីកាលកំនត់ ៨០មីលីក្រាម។ គាត់បានសារភាពថា គាត់បានផឹកស្រាជាមួយនឹងមិត្ដភិក្ដគាត់២នាក់ នៅក្នុងសណ្ឋាគារ ហើយបន្ទាប់មក គាត់ក៏បានបើកឡានមកផ្ទះ តែនៅពេលនោះក៏បានបុកឡាន មួយគ្រឿងដែលកំពុងតែឈប់ស្ងៀមនៅ ពេលដែលភ្លើងស្ដុកពណ៌ខៀវ។ គាត់បាននិយាយ បន្ដថា គាត់នឹងមានទទួលខុសត្រូវ ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ។ យោងទៅតាមច្បាប់ ប្រទេស Gao Xiaosong នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ ដោយការជាប់គុកពី ១ខែដលល់៦ខែ។ ដូចនេះ សូមកុំពិសារគ្រឿងស្រវឹង នៅពេលដែលកំពុងបើកបរ៕ 

រៀបចំដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]