កាលពីថ្ងៃបុណ្យឯករាជ្យលើកទី ៥០ឆ្នាំ នៃប្រទេសម៉ាឡេស៊ី មានបុរសម្នាក់ឈ្មោះ Rathakrishnan Velu ឬអាចហៅគាត់ថា Raja Gigi បានបំបែកឯកត្តកម្មពិភពលោក ដោយការប្រើធ្មេញ ទាញរថភ្លើង។

មានមនុស្សជាច្រើន រួមទាំងអ្នកមកពីស្ថានីយ៍ទូរទស្សន៍ បាននាំគ្នាមកថតនិងឈរ មើលបុរសនេះ ដែលនៅក្នុងពេលនេះគាត់អាចទាញ  រថភ្លើងនេះបានចំងាយ លើសពី ២.២ម៉ែត្រ ហើយរថភ្លើងនោះមានទំងន់ ដល់២៩១.១តោន ដែលស្ថិតនៅស្ថានីយ៍រថភ្លើងចាស់នៃ កូឡាឡាំពួ។ តាមការស្រាវជ្រាវបានឲ្យដឹងថា Raja Gigi មកពីតំបន់ Tampin នៃប្រទេសម៉ាឡាស៊ី ហើយគាត់បានសិក្សា ពីតិចនិកក្នុងការប្រមូល ផ្ដុំកំលាំងពីកន្លែងផ្សេងៗ មកដាក់ ផ្ដុំចូលគ្នា ពីបុរសឥណ្ឌាម្នាក់ តាំងពីគាត់មានអាយុ១៤ឆ្នាំ មកម្ល៉េះ។ ប្រិយមិត្ដអាចទស្សនាវីដេអូនេះបាន តែសូមកុំយកសម្រាប់តាម ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិត៕

ប្រែសម្រួលដោយ ៖​ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]