អំឡុងពេលខែកញ្ញា ដល់ខែតុលា នៅឯ ភូកេត អ្នកនឹងក្លាយជាសាក្សី ដែលបានឃើញរូបភាពដ៏អស្ចារ្យ និងជាព្រឹត្ដិការណ៍ពិតៗនៅក្នងពិធីបុណ្យនេះក្នុង ប្រទេសថៃ។ ក្នុងពិធីបុណ្យទំនៀមទំលាប់នេះ ត្រូវប្រព្រឹត្ដទៅនៅថ្ងៃទី ៩ ដែលជាថ្ងៃសែនលោកខែ ជនជាតិចិន។ តែពួកគេចាប់ផ្ដើមប្រារព្ធពីថ្ងៃទី១ ដល់ថ្ងៃទី៩តែម្ដង ដែលថ្ងៃទី៩ ជាថ្ងៃបុណ្យធំ។ ក្នុងពេលនោះ អ្នកកាន់ពុទ្ធសាសនាជនជាតិចិន ត្រូវតមអាហារ ស្លៀកពាក់ពណ៌ស ហើយត្រូវគោរពច្បាប់ទាំង១០ ដើម្បីឲ្យចិត្ដគំនិតរបស់ពួកគេបរិសុទ្ធ។ ពិធីបុណ្យនេះ បានទាក់ទាញជនជាតិចិនជាច្រើនដែល កាន់សាសនាព្រះពុទ្ធជុំវិញប្រទេសថៃ និងប្រទេសជិតខាង។

 អ្វីដែលកាន់តែភ្ញាក់ផ្អើលនិង អស្ចារ្យនោះ គឺនៅក្នុងពិធីនេះមានក្បួនដង្ហែរ និងមានការសម្ដែងជាច្រើន ដែលការសម្ដែងនោះសុទ្ធសឹងតែជា ការសម្ដែងពិតៗហើយ ពួកគេធ្វើបែបនេះដើម្បីបូជានិង ដើម្បីក្លាយជាកងទ័ពរបស់ព្រះជាម្ចាស់។ តែអ្វីដែលសំខាន់ សូមកុំយកតម្រាប់តាម ឬធ្វើសកម្មភាពបែបនេះ ព្រោះវាអាចប៉ះពាល់ដល់ជីវិតលោកអ្នក។

សូមមើលរូបភាពទាំងអស់គ្នា៖

Prepared by: Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]