ភ្នំពេញៈ អតីតតារាភាពយន្ត ស្រីល្បីឈ្មោះ និងមានភាពលេចធ្លោ ក្នុងវិថីសិល្បៈខ្លាំងក្នុង ទស្សវត្សន៍៨០ និង៩០ អ្នកនាង អម្ពរ ទេវី បានបាត់វត្តមាន អស់រយៈពេល ជាច្រើនឆ្នាំហើយ ដែលអ្នកនាង បានដកខ្លួន ពីវិថីសិល្បៈ ទៅសម្ងំរស់នៅ សហរដ្ឋអាមេរិក មិនដែលបង្ហាញ សញ្ញាណ បន្តអាជីពសិល្បៈ នៅលើទឹកដី សម្បូរដុល្លារមួយនេះ ខណៈស្វាមីរបស់ អ្នកនាង គឺលោក ពេជ្រ ភារុណ កំពុងរស់ជាមួយ កូនប្រុសក្នុងប្រទេសកម្ពុជា។

បើទោះជាតារាស្រីជើងចាស់ សម្បូរបទពិសោធន៍សម្ដែង អ្នកនាង អម្ពរ ទេវី បានសម្រេចចិត្ត ដើរចេញពីសិល្បៈ ទៅហើយក្តី តែកេរ្តិ៍ឈ្មោះរបស់នាង នៅតែដិតដានជាប់ នៅក្នុងក្រអៅបេះដូង ទស្សនិកជន គ្រប់ស្រទាប់ វណ្ណៈ។ នៅក្នុងពេលថ្មីៗនេះ តារាស្រី អម្ពរ ទេវី បានបង្ហាញរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ដោយសារតែ ការបង្ហាញវត្តមាន របស់អ្នក នាងលើកនេះ គឺអ្នកនាងបានរំលេចខ្លួន ជាមួយឈុតបែប ប្រពៃណីខ្មែរ បូករួមជាមួយ រូបសម្រស់ស្រស់ស្អាត ។

សម្រាប់តារាស្រី មានឈ្មោះល្បី អម្ពរ ទេវី បើគិតរហូត មកដល់ពេលនេះ គឺមានវ័យជាង៤០ឆ្នាំ ទៅហើយ តែអ្នកនាងបែរជា បង្ហាញវត្តមាន ធ្វើជាអ្នកកំដរ ក្នុងពិធីមង្គលការមិត្តភក្តិ របស់អ្នកនាង ដែលជាហេតុធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ។ ក្រៅពីធ្វើ ជាអ្នកកំដរ អ្នកនាងក៏បានឡើង បង្ហើរសំនៀង ក្រអួនក្រអៅបកស្រាយ បទចម្រៀង ទុកជា ចំណងដៃអាពាហ៍ពិពាហ៍ ដល់មិត្តភក្តិរបស់នាង ក្នុងថ្ងៃរៀបការ នោះថែមទៀត ។

ចង់ដឹងថារូប សម្រស់របស់ អ្នកនាង អម្ពរ ទេវី នៅតែមានសម្រស់ ស្រស់ស្អាត និងប្លែកភ្នែក យ៉ាងណា នៅពេលដែល នាងក្លាយជាអ្នកកំដរ មិត្តភក្តិ ទៅទស្សនា ជាមួយ LookingTODAY ទាំងអស់គ្នា ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អម្ពរ ទេវី