ក្នុងរយៈពេល ចុងក្រោយនេះ មានភាគី ជាច្រើនបាន ចេញមុខជួយ ស្វែងរកជំនួយ ជូនមន្ទីរពេទ្យ គន្ធបុប្ផា ដែលកន្លងមក ជាមន្ទីរពេទ្យ ដែលផ្តល់ការ ព្យាបាលឥត គិតថ្លៃជូនដល់ កុមារកម្ពុជា។

នៅក្នុងនោះ ផលិតកម្មថោន ក៏បានចេញ បទចម្រៀង មួយបទផងដែរ គឺបទ "គន្ធបុប្ផា និងក្តីសង្ឃឹម" ដែលបកស្រាយ ដោយតារាចម្រៀង គ្រាប់ពេជ្រ ទាំងពីរដួង របស់ផលិតកម្ម គឺកញ្ញា សុគន្ធ និសា និងលោក ខេម។ បទចម្រៀង មួយបទដែល និពន្ធទាំងបទភ្លេង និងទំនុកច្រៀង ដោយលោក យឹម តាស្រង់ នៅក្នុង ផលិតកម្មថោន ក្រោមអត្ថន័យ នៃការជួយ ស្រែកដង្ហោយ រកជំនួយ ដល់មន្ទីរពេទ្យ គន្ធបុប្ផា បានធ្វើអោយ ទស្សនិកជន ក្នុងហ្វេសប៊ុក ស្តាប់ហើយមានការ រញ្ជួលចិត្ត និងធ្វើការចែកចាយ បន្តគ្រប់ៗគ្នា។ នេះក៏ជាលើក ទីមួយហើយដែល កញ្ញា សុគន្ធ និសា និងលោក ខេម បានរួមគ្នា បកស្រាយក្នុងបទ ចម្រៀងតែមួយ ដែលធ្វើអោយ ចម្រៀងមួយ បទនេះមាន ការទាក់ទាញ ច្រើនពីមហាជន ដែលគេសង្ឃឹមថា ពិតជាអាច ចូលរួមចំណែក ច្រើនក្នុងការ ជួយស្វែងរក មូលនិធិពី មហាជនទូទៅ។ កញ្ញា សុគន្ធ និសា ក៏មានចំណាប់ អារម្មណ៍ ផងដែរថា កញ្ញាពិតជា សង្ឃឹមថា ទស្សនិកជន ទាំងអស់បាន ស្តាប់បទនេះហើយ អាណិតដល់ កុមារកម្ពុជា និងចូលរូម ជួយផ្តល់ជា ថវិការក្តី រឺកម្លាំងកាយ និងកម្លាំងចិត្តក្តី ដើម្បីជួយ ដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីអាចផ្តល់ នូវការព្យាបាល ឥតគិតថ្លៃ និងមានប្រសិទ្ធភាព ជូនដល់កុមារ កម្ពុជាបន្តទៀត។

បច្ចុប្បន្នវីដេអូ នៃបទចម្រៀង នេះកំពុង ចែកចាយ និងផុសបន្ត តាមរយៈ អ្នកប្រើប្រាស់ ជាច្រើននៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក និងយូធូប។

សូមទស្សនិក ជនខ្មែរឡូត ទស្សនា និងចែកចាយបន្ត នូវវីដេអូ ខាងក្រោមមូយនេះ៖


ដោយ៖ Arex

ខ្មែរឡត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា