ភ្នំពេញៈ តារាសម្តែងដែល ធ្លាប់បានកសាង កេរ្តិ៍ឈ្មោះ ឲ្យមានភាពល្បី តាមរយៈការ សម្តែង ជាតួស្រីមាន អត្តចរិក ក្រម៉ិចក្រម៉ើម និងធ្វើឲ្យនាង ក្លាយជា តារាស្រីមួយដួង ដែលមានភាព លេចធ្លោតាមរយៈ ខ្សែភាពយន្តរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” កញ្ញា សុខ សោម៉ាវត្តី ដោយ ពេលនេះនាង កំពុង តែដំណើរការ ថតរឿងថ្មីប្រភេទជា 3D លើកដំបូង សម្រាប់ការសម្តែង របស់នាង គឺរឿង "សង្សាខ្ញុំអាប" ។

តារាស្រីរូបស្រស់មុខស្រទន់ មានមន្តស្នេហ៍ កញ្ញា សុខ សោម៉ាវត្តី ដែលទើបតែទទួល ស្គាល់គូដណ្ដឹងថា ជាបុរសធ្លាប់ មានប្រពន្ធកូន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២នេះថា បន្ទាប់ពី នាងផ្អាកជាមួយ ការថតរឿង មួយរយៈពេល ដោយ សារតែនាង មានភាពមមាញឹក ជាមួយអាជីព ពិធីការិនី ត្រូវចុះខនសឺតតាមខេត្ត ថតស្ពត និងកាយវិការខារ៉ាអូខេ គឺមមាញឹកច្រើន ដូច្នេះ ហើយបាន ជានាង គ្មានពេល គ្រប់គ្រាន់ ក្នុងការទទួលថត ជាខ្សែភាពយន្ត តែពេលនេះ មាន ពេលទំនេរពីការងារនាង ក៏បានទទួលថត ខ្សែភាពថ្មីមួយ ដែល មានខុសប្លែក ពីខ្សែភាពយន្តដែលនាង ធ្លាប់ថតពីមុនមក ទាំងអត្តចរិក និងសាច់រឿង គឺប្លែកទាំងអស់ ។

ពិធីការិនីសម្ដីផ្អែម ភ្នែកធំៗកញ្ញា សោម៉ាវត្តី បានប្រាប់ទៀតថា “នៅក្នុងខ្សែភាពយន្តថ្មីនេះ ដំណើរការថត បានប្រហែលជា ២សប្តាហ៍ហើយ ដោយ នៅក្នុង សាច់រឿង គឺតម្រូវឲ្យខ្ញុំសម្តែង ជាតួឯកស្រី ដែលមាន ចរិកសុភាព ខុសពីអត្តចរិកដែលខ្ញុំ ធ្លាប់សម្តែងពីមុន ហើយការថតរឿងថ្មីនេះ គឺអ្នកដឹក នាំរឿង តម្រូវឲ្យខ្ញុំសម្តែងជាមួយ ដៃគូចាស់គឺលោក ឡុង វីរៈយុទ្ធ ។ នៅក្នុងខ្សែភាពយន្ត “សង្សារខ្ញុំអាប” នេះ គឺជាប្រភេទរឿង 3D ដែលជារឿងមាន នៅប្រទេសខ្មែរ យើងជាលើកដំបូង” ។

ពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន ដែលកំពុងតែខិតខំ កសាងកេរ្តិ៍ឈ្មោះ រូបនេះ បានប្រាប់បន្ថែម ទៀតថា សម្រាប់ខ្សែភាព យន្តនេះ គ្រោងថត ឲ្យចប់ និងដាក់បញ្ចាំង នៅរោងភាពយន្តសូរិយា នៅក្នុង ខែវិច្ឆិកាឆាប់ៗ ខាងមុខនេះ ហើយនាងក៏សង្ឃឹមថា នៅពេលដែលខ្សែ ភាពយន្តនេះដាក់ បញ្ចាំង និងអាចទទួលបាន ការគាំទ្រច្រើន ដោយសារតែមាន ទាំងសាច់រឿង និងការថតគឺថ្មីទាំងអស់ បូករួមទាំងតួសម្តែង គឺមានតារា ដែលមាន បទពិសោធន៍ក្នុង ការសម្តែងច្រើនដួងទៀតចូលរួម ។

សុខ សោម៉ាវត្តី ត្រូវបានគេដឹងថា នាងគ្រោងចូលរោងការ ជាមួយគូស្នេហ៍ គឺលោក ពេជ្រ ជាកូនលោកស្នង ការរាជធានីភ្នំពេញ នៅក្នុងខែឧសភា ឆ្នាំ២០១២ នេះ ក៏ប៉ុន្តែត្រូវលើកពេល ដោយសារប្រភពព័ត៌មាន អះអាងថា មកពីក្រុមគ្រួសារ ខាងប្រុសមិន សូវពេញចិត្តនាង និងចង់ឲ្យលោកពេជ្រ ទៅរៀបការជាមួយ ណារីផ្សេងម្នាក់ទៀត ។ តែបញ្ហានេះ ត្រូវបាន សុខ សោម៉ាវត្តីបដិសេដន៍ ហើយបញ្ជាក់ថា មិនមែនមកពីចាស់ទុំ មិនត្រូវរ៉ូវគ្នានោះ ទេ ពោលគឺ ដោយសារ នាងនិងគូស្នេហ៍មិនទាន់មាន ពេលគ្រប់គ្រាន់ ម៉្យាងខែនេះជារដូវរស្សា មានភ្លៀងធ្លាក់នាំឲ្យពិបាក ហើយត្រូវការពេលវេលា ច្រើនទៀតដើម្បី ស្វែងយល់ចិត្តគ្នាជាបន្ត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី