អូស្ដ្រាលី៖ កាលពីពេលថ្មីៗនេះ ស្ដ្រីម្នាក់ បានប្រទះឃើញ ឆ្កែតូចរបស់ខ្លួនត្រូវ បានស៊ីដោយ សត្វពស់ថ្លាន់ យ៉ាងគួរឲ្យសាហាវ បន្ទាប់ពីនាងបានឃើញ ឃាតករនេះ នៅដេកក្នុងទ្រុងឆ្កែ និងនៅមានខ្សែច្រវាក់ឆ្កែ ពីមាត់ពស់នេះទៀត។

វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកើតមានឡើងនៅផ្ទះរបស់ស្ដ្រីនេះ នៅក្នុង Caniaba នៃរដ្ឋ New South Wales អូស្ដ្រាលី ដែលសត្វឆ្កែដ៏ គួរឲ្យស្រឡាញ់របស់នាង ត្រូវបានពស់ថ្លាស់ប្រវែងជាង ២ម៉ែត្រ លេបទាំងមូលនៅក្នុងទ្រុងឆ្កែនេះ ខណៈពេលដែលនាងច្រវ៉ាក់វា។

គួរបញ្ជាក់ថា ជារៀងរាល់ព្រឹក នាងតែងតែទៅដោះច្រវ៉ាក់ឆ្កែ ដែលនាពេលនោះ នាងបែរជាឃើញសត្វពស់ដេកហើមជំនួស ឆ្កែរបស់នាងទៅវិញ នៅពេលដែលច្រវ៉ាក់ឆ្កែនាង បានហ៊ារចេញមាត់ពស់នោះបន្ថែមទៀត។ ភ្លាមៗនោះ នាងក៏បានទូរស័ព្ទទៅកាន់ អ្នកជួយផ្ដល់ព័ត៌មានសង្គ្រោះសត្វព្រៃ និងសេវាអប់រំ ដែលក្រោយមក ក៏មានអ្នកក្រុមអ្នកស្មគ្រ័ចិត្ដមក ដល់ផ្ទះនាងតែម្ដង។

តាមសម្ដីអ្នកស្មគ្រ័ចិត្ដម្នាក់ ដែលមានឈ្មោះថា Sue Ulyatt បាននិយាយថា ម្ចាស់ឆ្កែនេះមិនបាន បន្ទោសពស់នោះទេ ហើយនេះគឺជា ប្រតិកម្មមួយដ៏ត្រឹមត្រូវ ខណៈពេលដែលនាងឃើញ សត្វពស់ប្រវែង ២.៥ម៉ែត្រនេះដេកហើម នៅក្នុងទ្រុងឆ្កែនាងនោះ។ ម្យ៉ាងវិញទៀត នាងដាក់ច្រវ៉ាក់ឆ្កែបែបនេះ ពិតជាត្រឹមត្រូវដូចគ្នា ដោយសារតែនាង រស់នៅក្នុងតំបន់ ដែលសម្បូរសត្វព្រៃ ហើយអ្វីដែលធ្វើឲ្យនាងក្រៀមក្រំចំពោះស្ថានភាព ទាំងមូលនោះ គឺឆ្កែនាងបាន ងាប់ទាំងមានខ្សែច្រវ៉ាក់ចេញពីមាត់អ្នកសម្លាប់៕

នេះជារូបភាព ពស់ដេកហើម បន្ទាប់ពីលេបឆ្កែទាំងមូល



ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]