តាមការសង្កេតជាលក្ខណះធម្មតា ក្នុងចំណោមម្រាមដៃ ទាំងអស់របស់មនុស្ស ចង្អុលដៃត្រូវបានប្រើ ច្រើនជាងគេបំផុត ហើយការប្រើប្រាស់ត្រូវ បានធ្វើឡើងស្ទើរគ្រប់សកម្មភាព ទាំងអស់ដូចជាការចង្អុល ការគោះ ការសរសេរ ការចុច និងសកម្មភាពដទៃទៀត ជាច្រើននៅក្នុងការ រស់នៅប្រចាំថ្ងៃ។ ពិសេសជាងនេះ ទៅទៀតចង្អុល ដៃអាចឲ្យដឹងពីសុខភាព និងអាកប្បកិរិយាបានទៀតផង។ ដោយសិក្សាយ៉ាងស៊ីជម្រៅ អំពីធម្មជាតិរបស់មនុស្សបែបនេះ ហើយទើបក្រុមហ៊ុន LG បានធ្វើការផលិតឡើង នូវទូរសព្ទម៉ូដែលថ្មីមួយ ដែលមានភាពងាយស្រួលប្រើ ប្រាស់ជាងមុនដោយលោកអ្នកគ្រាន់ តែប្រើចង្អុលដៃរបស់លោកអ្នកក្នុងការ បញ្ជារទូរសព្ទផ្ទាល់តែម្តងនោះ គឺទូរសព្ទ LG G2

LG G2 បានបំពាក់ដោយអេក្រង់ពណ៌ ធម្មជាតិប្រភេទ IPS Full HD ដែលមានទំហំ 5.2 អ៊ីញជាមួយការ រចនាគែមអេក្រង់ដ៏ស្តើង និងថ្មកាន់បានយូរដែលមានទំហំ រហូតទៅដល់ 3,000 mAh អាចនិយាយបាន25 ម៉ោង បូករួមនិង CPU 2.3 GHz ចំនួន 4 (Qualcomm Snapdragon 800) ដែលធ្វើអោយ LG G2 នេះមានល្បឿនលឿន ជាងទូរសព្ទដ៏ទៃទៀត។ LG G2 បានបំពាក់ជាមួយកាមេរ៉ាទំហំ 13MP (OIS) ដែលអាចធ្វើឲ្យLG G2 នេះអាចចាប់យករូប ភាពបានច្បាស់ទោះ ជានៅកន្លែងដែលគ្មាន ពន្លឺគ្រប់គ្រាន់ក៏ដោយ ហើយជាមួយនិងសមត្ថភាព ដែលអាចថតវីដេអូ បានកំរិត Full HD (1080p) និងមានល្បឿន 60fps ហើយទាំងនេះ គឺជាអ្វីដែលល្អជាង ទូរសព្ទស្មាតហ្វូន ដ៏ទៃទៀត។ បន្ថែមជាងនេះទៅទៀត LG G2 នេះក៏អាចចាក់ ចំរៀងបាន 24 bits/192kHz ផងដែរ ដែលធ្វើឲ្យសំឡេងប្រៀបដូចជា នៅក្នុងបន្ទប់ស្ទូឌីយោ។(Consumer Reports entitled “No.1 Android Phone in 2013”)។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]