Samsung unveils phone Samsung Galaxy S5 in Barcelona, Spain

ទីក្រុងបាសេឡូណា ប្រទេសអេស្បាញ សាមសុង បានសម្ពោធទូរស័ព្ទដៃម៉ូឌែល ចុងក្រោយបំផុត ទូរស័ព្ទដៃវៃឆ្លាត Galaxy S5 នៅឯទីក្រុងបាសេឡូណា ប្រទេសអេស្បាញកាល ពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ថ្មីៗនេះ ដាក់បង្ហាញនូវទូរស័ព្ទដៃ ដែលរចនាឡើងដោយភាព ឆ្លាតវៃថ្មីបំផុត និងបង្ហាញនូវរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែក។

សាមសុង អេឡិចត្រូនិក បានប្រកាសនៅថ្ងៃនេះ អំពីជំនាន់ទី៥នៃទូរស័ព្ទដៃ Galaxy ស៊េរី S គឺGalaxy S5 រចនាឡើងតម្រូវចិត្តអ្នកប្រើប្រាស់។ ទូរស័ព្ទដៃស៊េរីថ្មី Galaxy S5 ផ្តល់ជូនអ្នកប្រើប្រាស់នូវ ការច្នៃប្រឌិតដ៏មានបទពិសោធន៍ ជាមួយរូបភាពនៃគំនិត បង្កើតថ្មីសម្រាប់ការប្រើប្រាស់នៅក្នុង សម័យបច្ចុប្បន្ននេះ។

អ្វីដែលបានលេចចេញឡើង មកប្លែករបស់ទូរស័ព្ទដៃ សាមសុងនេះគឺទំហំ។ អេក្រង់ផ្លាស់ប្តូរនិងកាន់តែ មានទំហំធំជាងមុន ពីអេក្រង់ដំបូងបំផុត របស់សេរី S ទំហំ៤អ៊ីញ នៅឆ្នាំ២០១០ ប៉ុន្តែ ទូរស័ព្ទដៃ Galaxy S5 បានរចនាចេញមក នូវអេក្រង់ថ្មី ដល់ទៅ ៥.១ អ៊ីញ ផ្ទៃធំជាង ម៉ូឌែលទូរស័ព្ទដៃ កាលពីឆ្នាំមុនត្រឹមតែ ៥ អ៊ីញ និងនៅតែមានរាងស្តើង ទោះបីជាអេក្រង់ធំជាងមុនក៏ដោយ។

ទូរស័ព្ទដៃ S5 នេះបានបំពាក់ដោយកាម៉ារ៉ាទំហំ ១៦មីហ្គាភីសែល ថតច្បាស់ផ្ទៃហ្មត់ ជាងទំហំ១៣មីហ្គាភីសែល។ វាថតបានលឿន អាចចាប់យករូបដោយចង់ឲ្យ ព្រិលផ្នែកមុខនិងក្រោយ ហើយរូបច្បាស់នូវចំនុច សំខាន់ដែលខ្លួនចង់បាន។ ទូរស័ព្ទដៃ Galaxy S5 បំពាក់ជាមួយ កាម៉ារ៉ាដ៏ទំនើប បណ្តាញភ្ជាប់ល្បឿនលឿន ឧបករណ៍សម្រាប់វាស់ស្ទង់សុខភាព និង បញ្ចូលការការពាររូបភាពដូច ដែលអ្នកប្រើប្រាស់ងាយស្រួលប្រើ និងរួមជាមួយការរចនាស្រស់ស្អាត។

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានប្រកាសជាផ្លូវការនូវទូរស័ព្ទ ដៃសេរីថ្មីចុងក្រោយនេះ នៅក្នុងសន្និសិទ្ធទូរស័ព្ទ ចល័តពិភពលោក នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ដោយលោក ជេខេ ស៊ីន (J.K Shin) ប្រធាននិងនាយក ប្រតិបត្តិរបស់ក្រុមហ៊ុនសាមសុង។

លោក ជេខេ ស៊ីន (J.K Shin) បានឲ្យដឹងថា ទូរស័ព្ទដៃថ្មីនេះ នឹងចេញលក់នៅក្នុងខែមេសាឆ្នាំ២០១៤ ទូទាំងពិភពលោក។

លោក ជេខេ ស៊ីន បន្តទៀតថា ជាមួយនឹងទូរស័ព្ទដៃ Galaxy S5 ក្រុមហ៊ុនសាមសុងនឹងផ្តល់នូវ អត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលអតិថិជនរបស់យើងត្រូវការប្ រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ទូរស័ព្ទដៃ Galaxy S5 គឺជាការរចនាជានិម្មិតសញ្ ញាបង្ហាញនូវរូបភាពសំខាន់ និងមានប្រយោជន៍ ដើម្បីផ្តោតទៅលើការចែកចាយទូរស័ព្ទ វៃឆ្លាតដោយគ្មានទីបញ្ចប់ នៅលើទីផ្សារថ្ងៃនេះ តាមរយៈគំនិតច្នៃប្រឌិតរបស់មនុស្ស។

ទូរស័ព្ទដៃ S5 នេះ បានបំពាក់ឧបករណ៍ផ្តិតម្រាមដៃ ដើម្បីប្រើប្រាស់ជំនួសការដាក់ លេខសម្ងាត់ដោះសោតាមទូរស័ព្ទ ឬ រៀបចំការចំណាយតាមរយៈ PayPal ។ វាគឺជាលក្ខណៈពិសេស ដែលកម្រមានប្រើនៅលើទូរស័ព្ទដៃ ។

លោក នីក ឌីលុន (Nick Dillon) អ្នកវិភាគទិន្នន័យជាន់ខ្ពស់ នៅក្រុមហ៊ុនស្រាវជ្រាវ អូវ៉ាម (Ovum) បានមានប្រសាសន៍ថា៖  សាមសុងគឺជាការប្រជែងដ៏ធំមួយដើម្បីឈាន ទៅរកសុខមាលភាព ការផ្តិតម្រាមដៃ និងកាម៉ារ៉ាចាប់យក រូបភាពដោយស័្វយប្រវត្តិ ដែលអាចរក្សាលក្ខណៈប្រហាក់ប្រហែល និងដូចឧបករណ៍ប្រើប្រាស់ ផ្នែកខាងក្រៅ(Hardware) កម្មវិធីប្រើប្រាស់នៅ ផ្នែកខាងក្នុង(Software) ។ លោកបន្តថា៖ ការច្នៃប្រឌិតថ្មីនេះ គឺជាលក្ខណៈបន្ទាប់ បន្សំតូចមួយ បើក្រឡេកមើលមុនគេ ភាគច្រើននៃអ្នកប្រើប្រាស់ពិបាកកត់ សំគាល់ថាវាមានការផ្លាស់ប្តូរបែបណា ខុសពីម៉ូឌែលមុននោះ។

ប៉ុន្តែលោកបន្តទៀតថា៖ វាគ្រាន់តែជាការរំពឹងទុកជាមុន ការផ្តល់ប្រាក់នៃទីផ្សារទូរស័ព្ទ ដៃវៃឆ្លាតនិងការបង្ខំក្រុមហ៊ុនសាមសុង គឺវាមិនប៉ះពាល់ទៅនឹងភាព ជោគជ័យរបស់ក្រុមហ៊ុននោះទេ។

ឧបករណ៍វាស់ស្ទង់ចលនាបេះដូង ដែលមាននៅក្នុង S5 អាចប្រើបានមុនពេល និងក្រោយពេលធ្វើលំហាត់ប្រាណ ដើម្បីវាស់ស្ទង់សុខភាព។

លក្ខណៈពិសេសមួយទៀត គឺទូរស័ព្ទដៃ S5នេះ មិនជ្រាបទឹក។

លោក ជេខេ ស៊ីន(J.K Shin) ប្រធាននិងជានាយក ប្រតិបត្តិសាមសុង បានមានប្រសាសន៍ថា៖ អ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់យើង មិនចង់បានបច្ចេកវិទ្យានៃភាព ទាក់ទាញភ្នែក ឬបច្ចេកវិទ្យាដែលស្មុគស្មាញនោះទេ។ អ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់យើង គឺចង់បានការរចនា ដែលមានភាពរឹងម៉ាំ ធន់ សាមញ្ញ និងកាម៉ារ៉ាថតច្បាស់។

អំពីក្រុមហ៊ុនSamsung Electronics co., Ltd

ក្រុមហ៊ុនSamsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែក បច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូបគ្រប់ទីកន្លែង។តាមរយះការបង្កើតថ្មីនិងរបបគំហើញ ឥតឈប់ឈរយើងកំពុងតែផ្លាស់ប្ដូរ ឱ្យកាន់តែប្រសើរឡើងនូវ ពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធLTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។






បញ្ចូលអត្ថបទ ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]