ប្រិយមិត្តដែលនិយមគាំទ្រ តារាចម្រៀងជ្រកក្រោមផលិតកម្មថោន កញ្ញា មាស សុខសោភា ប្រាកដជាធ្លាប់ស្គាល់ និងសម្តាប់បទចម្រៀងរបស់កញ្ញាមួយបទ ក្រោមចំណងជើងថា “មានប្រពន្ធហើយ ម៉េចមកកុហកអូន” ដែលបទចម្រៀងមួយនេះ បានចេញជាវីដេអូ ក្នុង VCD វ៉ុល ២២ កន្លងទៅនេះ។

ក្នុងនោះវីដេអូបទចម្រៀងនេះ បានទទួលការគាំទ្រយ៉ាងច្រើនសន្ធឹក និងទទួលបានការសម្តាប់ជាច្រើន ដែលទាំងនេះ បានជួយជម្រុញកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កញ្ញា ថែមមួយកម្រិតទៀតផង។

ប៉ុន្តែបែរជាកាលពីពេលថ្មីៗនេះ មានបទចម្រៀង ថៃមួយបទ ដែលមានរយៈពេលជាង ១១នាទីខាងក្រោមនេះ មានលក្ខណៈប្រហាក់ប្រហែល ទៅនឹង បទ “មានប្រពន្ធហើយ ម៉េចមកកុហកអូន” របស់កញ្ញាទៅវិញ។


ដូចនេះបើចង់ដឹង និងជ្រាបកាន់តែច្បាស់នោះ សូមទស្សនាបទចម្រៀងទាំងពីរនេះ ទាំងអស់គ្នា៖

បទចម្រៀង៖ “មានប្រពន្ធហើយ ម៉េចមកកុហកអូន” ពីមាស សុខសោភា

 

បទចម្រៀងថៃ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា