គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាងឿនឆ្ងល់ និងចង់ដឹងយ៉ាងខ្លាំងថា តើមានមូលហេតុចម្បងអ្វី ដែលធ្វើអោយតារាចម្រៀងល្បីឈ្មោះ ជ្រកក្រោមផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ថ្លើមធំហ៊ានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ លួចធ្វើឃាតតារាសម្តែងស្រស់ស្អាត និងល្បីឈ្មោះ គង់ ច័ន្ទស្រីមុំ ទៅវិញ?

ខ្សែភាពយន្តថ្មីរបស់ខ្មែរ រឿង “ម៉េចដែរ! ខ្លាចអត់” ដែលកំពុងតែចាក់បញ្ចាំងនាពេលបច្ចុប្បន្ននេះ និងទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមពីទស្សនិកជន បានបង្ហាញពីសាច់រឿង លោកណុប បាយ៉ារិទ្ធ សហការគ្នាជាមួយនឹងកញ្ញារូបស្រស់ គង់ ច័ន្ទស្រីមុំ ដែលសាច់រឿងបានរំលេចនូវការច្រណែនឈ្នានីស ឈ្លោះប្រកែក និងមិនយល់ចិត្តគ្នា ជាដើមហេតុធ្វើអោយគង់ ច័ន្ទស្រីមុំ ត្រូវបាត់បង់ជីវិត ក្លាយទៅជាខ្មោច តាមលងបន្លាចមនុស្សគ្រប់ៗគ្នា។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ឈុតឆាកកំប្លែង សើចចុកពោះ ដែលពិតជាធ្វើអោយទស្សនិកជនផ្ទុះសំណើច ជាក់ជាពុំខាន។


បើចង់ដឹងច្បាស់ មានតែទស្សនាឈុត Trailer របស់រឿង “ម៉េចដែរ ខ្លាចអត់?” ទាំងអស់គ្នា៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ