គ្រោះថ្នាក់ជាច្រើន តែងតែកើតឡើង ដោយចៃដន្យ ដែលមិនអាចព្រាងទុក និងនៅក្នុងនោះ តែងតែបង្កឲ្យ មនុស្សស្លាប់ជារៀងរាល់ថ្ងៃផងដែរ។

តែតាមរយៈវីដេអូមួយ ដែលថតបានឡើង ដោយកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី ២១ ខែមករា ក្នុងឆ្នាំថ្មីនេះ ពិតជាធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងជាខ្លាំង។ នៅក្នុងនោះ បានបង្ហាញពីរថយន្ដមួយគ្រឿង ដែលបើកបរនៅលើផ្លូវ តែមិនដឹងជាមានរឿងអ្វី ស្រាប់តែមកបើកបុក រថយន្ដដែលចតស្ងៀមនៅលើ ចិញ្ចើមផ្លូវ ខណៈពេលដែលមាន ស្ដ្រីនិងក្មេងម្នាក់ ដែលកំពុងតែដើរនៅលើចិញ្ចើមផ្លូវនេះផងដែរ។ អ្វីដែលមិននឹកស្មានដល់ គឺរថយន្ដដែលរងគ្រោះត្រូវបុកនោះ ស្រាប់តែខ្ទាតមកខាងមុខ និងបុកស្ដ្រី ហើយនឹងក្មេងនោះតែម្ដង។ តែអ្វីដែលជាអច្ឆរិយៈនោះ គឺអ្នកទាំងពីរមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ជាពិសេស ក្មេងដែលត្រូវរថយន្ដបុក និងកិនពីលើនោះ បែរជាងើបមកដូចធម្មតា។

ចង់ដឹង់យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី ហ្វេកប៊ុក

កែសម្រួល ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]