កំពូលអ្នកមាន ហុងកុង ធ្លាប់បាននិយាយប្រកាស យ៉ាងក្ដែងៗថា នឹងប្រគល់ប្រាក់ ៥០០លានដុល្លារហុងកុង ដែលស្មើរនឹង ៦៤លានដុល្លារអាមេរិក ទៅឲ្យបុរសណាដែលអាច យកឈ្នះចិត្ដកូនស្រី តែចុងក្រោយបែរជាបរាជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Cecil Chao អាយុ ៧៧ឆ្នាំ បានបង្កើនទឹកប្រាក់រង្វាន់មួយទ្វេរជាពីរ ទៅឲ្យបេក្ខជន(បុរស)ណា ដែលអាចកែប្រែកូនស្រីរបស់ខ្លួន ដែលស្រឡាញ់មនុស្សស្រីដូចគ្នានេះ ហើយនឹងអាចស្នើរសុំនាងរៀបការបាន។ ជាការពិតណាស់ ដំបូងឡើង ចំនួនទឹកប្រាក់ដែលនឹងឲ្យ គឺមានត្រឹមតែ ៦៤លានដុល្លារអាមេរិក ប៉ុណ្ណោះ តែបន្ទាប់ពី មានបុរសរាប់ពាន់នាក់ បានបរាជ័យ ក្នុងការចែចង់ និងស្នើរសុំរៀបការកូនស្រីមិនបាន គាត់ក៏បានតំឡើង មួយគុណជាពីរ ដែលពេលនេះឈាន ទៅដល់ជាង ១០០លានដុល្លារអាមេរិក។ 

យ៉ាងណាមិញ កូនស្រីកំពូលអ្នកមាននេះ ត្រូវបានគេស្គាល់ឈ្មោះថា ជីជី អាយុ ៣៤ឆ្នាំ ដែលជាលក្ខណៈផ្លូវច្បាប់ នាងមិនទាន់រៀបការនោះទេ តែក្រឡេកមកការពិត នាងបានរៀបការជាមួយនឹងដៃគូស្រី របស់នាងដែលស្គាល់គ្នាជាច្រើនឆ្នាំនោះ អស់រយៈពេល ២ឆ្នាំហើយ។ 

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការជះប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ?

រូប ឪពុក និងកូនស្រី

រូបខាងឆ្វេងគឺនាង Sean Eav និងខាងស្ដាំជារូបនាង ជីជី ដែលជាកូនស្រីអ្នកមាន, ដែលអ្នកទាំងពីរស្រឡាញ់គ្នា ជាង ៩ឆ្នាំមកហើយ និងបានរៀបការជាមួយគ្នានៅប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ ២០១២


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]