ដោយឆ្លងកាត់បទពិសោធន៍នៃការលក់ និងចែកចាយគ្រប់ផលិតផល របស់ក្រុមហ៊ុនLG ដែល មាន សន្ទុះរីកចំរើន គួរអោយកត់សំគាល់ពីមួយឆ្នាំ ទៅមួយឆ្នាំ នេះដោយសារតែមាន ការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អតិថិជនទាំងក្នុង និងក្រៅស្រុកទៅលើគុណភាពនៃផលិតផល ជាមួយនិងសេវាកម្ម របស់ក្រុមហ៊ុន។

ដើម្បីជាកាឆ្លើយតបទៅនិងការគាំទ្រ ដ៏សម្បើមនេះ និងដើម្បីអបអរសាទរ គម្រប់ខួប ១ ឆ្នាំនៃការ សម្ពោធ អាគារលក់ផលិតផល LG (សាខាសៀមរាប) ជាមួយនិង ឱកាសបុណ្យចូលឆ្នាំចិនក្រុមហ៊ុនយើងខ្ញុំបាននាំមកជូនផលិតផលម៉ាក់ LG ម៉ូដែលថ្មីៗ ដែលសុទ្ធសឹងតែមានភាពទំនើប ស្របនិងបរិបទថ្មីៗនៃយុគសម័យតិចណូឡូជី មកធ្វើការ ដាក់តាំងបង្ហាញនៅតាម អាគារលក់ផលិតផល LG ទាំងបីសាខា គឺសាខាភ្នំពេញ  សាខាសៀមរាប និងសាខាបាត់ដំបង។ បន្ថែមពីនោះទៀត ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ២០១៤នេះនៅរាល់សាខាអាគារលក់ផលិតផល LG ទាំងអស់ និងមានការរៀបចំនូវព្រឹត្តិការណ៍ពិសេសៗ ដូចជាកម្មវិធីកំសាន្ត សប្បាយថ្មីៗ រួមមាន ការទិញផលិតផល ជាមួយ និងការចុះតម្លៃ ( Discount )រហូតដល់ ៣០% ទៅលើរាល់ផលិតផលទាំងអស់  ការទទួលបានអាំងប៉ាវសំរាប់សិរីសួស្តីចូលឆ្នាំចិន ការលេងហ្គេមកំសាន្តនិងទទួលបានរង្វាន់ ភ្លាមៗ ជាពិសេសនោះគឺការចាប់ឆ្នោតផ្សង សំណាងជាមួយនិង រង្វាន់ពិសេសៗដ៏ច្រើនសន្ធឹកសន្ធាប់។

សូមអញ្ជើញមកសាខាអាគារលក់ផលិតផល LG ដើម្បីរីករាយជាមួយ ផលិតផល និងសេវាកម្មថ្មីៗពិសេសៗ សំរាប់ឱកាសដ៏អស្ចារ្យនៃ ពិធីបុណ្យចូលឆ្នាំចិន ដែលមាន ទីតាំងទីមួយនៅរាជធានីភ្នំពេញ អាស័យដ្ឋាន អគារលេខ ១៣៥ មហាវិថីព្រះមុនីវង្ស ខណ្ឌ ៧មករា លេខទូរស័ព្ទ ០២៣ ៨៨៨ ១៩៩ ទីពីរនៅសៀមរាប អាស័យដ្ឋានអគារលេខ ១៨ ផ្លូវសម្តេចទេពវង្ស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប លេខទូរស័ព្ទ ០៦៣ ៩៦៦ ១៩៩/ ០៩២ ៩៦៦ ១៩៩ ទីបី បាត់ដំបង អាស័យដ្ឋាន ផ្លូវលេខ ១ កែងផ្លូវលេខ ១២១ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លេខទូរស័ព្ទ០៥៣ ៩៥២ ១៩៩។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៤នេះ ក្រុមហ៊ុនយើងខ្ញុំសូមធ្វើការប្រសិទ្ធិពរជ័យជូនដល់ទស្សនិកជន ក៏ដូចជាអតិថិជន ទាំងអស់ ប្រកបដោយ អាយុ វណ្ណះ សុខះ ពលះ និងទទួលនូវភាពជោគជ័យ ចំពោះរាល់កិច្ចការ។


ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]