តារាចម្រៀងរូបស្រស់ ស្រគតស្រគម សុគន្ធ និសា ហាក់កំពុងមានយីអ៊ុនខ្លាំងណាស់ សម្រាប់មូយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា កញ្ញាទទួលបានកម្មវិធីជាច្រើន ដែលខុសពីតារាមួយចំនួន សឹងតែមិនទទួលបាន មូយកម្មវិធីសោះ។

សុគន្ធ និសា បានប្រាប់ខ្មែរឡូតថា មួយរយៈនេះរវល់ខ្លាំងណាស់ ជាមួយនឹងកម្មវិធីផ្សេងៗ ណាមួយត្រូវឆ្លៀតថតចម្រៀងផង វីដេអូផង ហើយថ្ងៃខ្លះ ត្រូវទៅថតវីដេអូតាមខេត្ត តែត្រូវចេញមក ភ្នំពេញទាំងយប់វិញ ដោយសារប្រញាប់មក ច្រៀងកម្មវិធីនៅភ្នំពេញ។ កាលពីយប់មិញនេះ កញ្ញា សុគន្ធ និសា បានទទួលកម្មវិធីពីរ ក្នុងពេលតែមួយ ដែលមួយ ជាកម្មវិធីប្រគុំតន្រ្តីឆ្លងឆ្នាំ របស់សណ្ឋាគារ ណាហ្គាវើលដ៍ និងមូយទៀត ជាកម្មវិធីជប់លៀងតាមផ្ទះ ដែលត្រូវរត់ទៅ រត់មកព្រោះការសម្តែង នៅកន្លែងពីរឆ្ងាយពីគ្នា។ កញ្ញា សុគន្ធ និសា បន្តទៀតថា ល្ងាចនេះ កញ្ញាត្រូវទៅច្រៀងកម្មវិធី អោយគេមូយទៀតហើយ ហើយក៏នៅមានកម្មវិធី ប្រគុំតន្រ្តីតាមខេត្ត ជាហូរហែរទៀត លើសពីនេះទៅទៀត ក៏មានកម្មវិធីខ្លះកញ្ញា ក៏បាន បដិសេធន៍គេវិញ ដោយសារ កញ្ញាគ្មានពេល អោយគេ។

គួរកត់សម្គាល់ ផងដែរថា ទីផ្សាររ បស់កញ្ញា សុគន្ធ និសា ហាក់ដូចជាមាន ច្រើនទៅៗ នេះប្រហែល ដោយសារ កេរ្តិ៍ឈ្មោះ និងការគាំទ្រ របស់តារារូប នេះកំពុង រីកត្រដែតឡើងហើយ។ តើក្នុងឆ្នាំ ២០១៤នេះ កញ្ញា សុគន្ធ និសា នឹងមានអ្វី សម្រាប់ទាក់ទាញ ការគាំទ្រ មកបន្ថែមទៀត? រង់ចាំតាមដាន ពីខ្មែរឡូតបន្ត ទៀតណា...





រូបភាពៈ Facebook

អត្ថបទដោយៈ Pigeon

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា