កាលពីយប់មិញ នេះមានការ ជួបជុំ ដ៏អស្ចារ្យ ពីសំណាក់តារា ល្បីៗនៅក្នុង ព្រះរាជាណាចក្រ កម្ពុជាដើម្បី អបអរសាទរ ឆ្នាំថ្មី២០១៤។

ថ្វីត្បិតតែ មានការខុស ប្លែកពីឆ្នាំមុនៗ ដែលមិនមាន ការប្រគុំតន្រ្តី នៅតាមទី សាធារណៈ សម្រាប់ទស្សនិកជន ទស្សនា ប៉ុន្តែ ភាពសប្បាយ រីករាយនៅតែមាន ដោយសារ មានការផ្សាយផ្ទាល់ ពីការប្រគុំតន្រ្តី ឆ្លងឆ្នាំតាមរយៈ ស្ថានីយ៍ទូរទស្សន៍ CTN  ពីក្នុងសណ្ឋាគារ Naga World ដែលមានការ ចូលរួមពីកំពូល តារាចម្រៀង ប្រចាំព្រះរាជា ណាចក្រកម្ពុជា ដូចជា លោកព្រាប សុវត្ថិ កញ្ញាសុគន្ធ និសា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ លោក ណុប បាយារិទ្ធ ជាដើម។ យើងសង្កេត ឃើញថា តារាទាំងអស់ ពិតជាបាន ខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីបម្រើ អារម្មណ៍ទស្សនិកជន អោយមានទឹកចិត្ត សប្បាយរីករាយ ដើម្បីស្វាគមន៍ ឆ្នាំថ្មី ២០១៤ នេះ ដោយ ពួកគេខិតខំ ប្រឹងប្រែង បញ្ចេញទាំងក្បាច់រាំ បទល្បីៗពិរោះៗ និងទឹកមុខ សប្បាយរីករាយ ព្រមទាំងទឹកចិត្ត សាមគ្គីគ្នា ដោយយើង អាចមើលឃើញ តាមរយៈការថត រូបជាមួយគ្នា នៅក្រោយឆាក ដែលធ្វើអោយ ទស្សនិកជន មើលហើយមាន អារម្មណ៍រំភើប និងស្ញប់ស្ញែង ពួកគេជាខ្លាំង។

ទស្សនិកជន ពិតជាមានភាព សប្បាយរីករាយ ណាស់ហើយ ដែលបានឃើញ តារាល្បីៗ ជាច្រើនចេញ មកសម្តែងរួម គ្នាបែបនេះ ចុះបើមាន កម្មវិធីបែបនេះ លើកក្រោយ តើទស្សនិកជន ចង់ឃើញតារា ណាខ្លះទៀតចេញ មកបង្ហាញខ្លួន?







រួបភាពៈ Facebook

អត្ថបទដោយៈ Pigeon

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ