រឿងដ៏សោកសៅមួយ បានកើតឡើង នៅក្នុងទីក្រុង Chongqing ប្រទេសចិន ខណៈពេលដែលក្មេងប្រុស អាយុមិនដល់២ឆ្នាំ ត្រូវបានក្មេងស្រីអាយុ ១០ឆ្នាំ ប្រើហិង្សាយ៉ាងចាស់ដៃ។

យ៉ាងណាមិញ ក្មេងស្រីអាយុ ប្រហែលជា ១០ឆ្នាំម្នាក់ បានពរ ក្មេងប្រុសអាយុ ១ឆ្នាំកន្លះ ដែលក្មេងប្រុសនេះ ត្រូវបានម្ដាយខ្លួន ភ្លេចនៅក្នុងជណ្ដើរយន្ដប្រអប់ដោយអចេតនា។ នៅក្នុងនោះ ក្មេងស្រីនេះបានគ្រវាត់ក្មេងនេះទៅ នឹងដី និងទាត់ ថែមទាំងវ៉ៃទៅលើ ក្មេងប្រុសនេះយ៉ាងឃោរឃៅ មុននឹង ទន្លាក់ក្មេងប្រុសនេះចោល នៅយ៉ខាងក្រៅ តាមរបាយការណ៍។

ទោះជាយ៉ាងណាម្ដាយរបស់ក្មេងប្រុសនេះ បាននិយាយថារៀបរាប់ថា នេះជាកំហុសរបស់ខ្លួន ដែលទុកកូនចោល នៅក្នុងជណ្ដើរយន្ដ ដោយនៅពេលនោះ នាងបានរុញកង់កូនចេញពីក្រៅ ជណ្ដើរយន្ដតែស្រាប់តែទ្វារជណ្ដើរយន្ដបានបិទ ដែលបណ្ដាលឲ្យកូននាងនៅក្នុងនោះ តែម្នាក់ឯងតែម្ដង។ ជាមួយគ្នានោះ កាមេរ៉ាដែលមាននៅក្នុងជណ្ដើរយន្ដ បានថតជាប់ សកម្មភាពក្មេងស្រីនេះ ដែលបានចូលទៅក្នុងជណ្ដើរយន្ដនេះ និងពរក្មេងប្រុសនេះ។ ខណៈពេលនោះ នាងបានបីក្មេងប្រុសនេះ ប្រហែលជាប៉ុន្មានវិនាទី ក្រោយមកនាង ក៏ទន្លាក់ក្មេងប្រុសចោល ប្រើជើងទាត់យ៉ាងពេញទំហឹង និងរុញក្មេងប្រុសនេះចេញ ពីជណ្ដើរយន្ដនៅ ជាន់ទី ២៥។ 

ក្រោយពីមានហេតុការណ៍នេះ ក្មេងស្រីនេះត្រូវបានរកឃើញ ដោយប៉ូលីស ហើយឪពុករបស់ក្មេងស្រីនេះ និយាយថា ប្រហែលជាមានការភាន់ច្រលំអ្វីហើយ ដោយសារតែកូនស្រីស្រឡាញ់ក្មេង និងសត្វណាស់។ 

សម្រាប់ពេលនវ ក្មេងប្រុសរងគ្រោះបានដឹងខ្លួន តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ដោយបាក់ឆ្អឹងជាច្រើនកន្លែង រីឯសំណងសងថ្លៃជំងឺទៅលើក្មេងប្រុសនេះ ក៏កំពុងតែកើនឡើង រហូតដល់ ជិតមួយម៉ឺនដុល្លារអាមេរិក។

សូមមើលរូបភាពទាំងអស់គ្នា៖

រូបភាពម្ដាយក្មេងប្រុស និងសកម្មភាពដែលថតបាន នៅក្នុងជណ្ដើរយន្ដ

ក្មេងប្រុសរងគ្រោះ កំពុងតែធ្វើការព្យាបាល នៅក្នុងមន្ទីរពេទ្យ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]