ទារកទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់គួរឲ្យអាណិតអាសូរបំផុត នៅក្នុងធុងសំរាមមួយកន្លែង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៤ ខែធ្នូ ម្សិលមិញនេះ មុនពេលអ្នកជួយសង្រ្គោះមកដល់កន្លែងកើតហេតុ។

យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ទារកទើបនឹងកើតនេះ ត្រូវបានគេរកឃើញ នៅវេលាម៉ោង ៧ព្រឹក ដោយអ្នករស់នៅក្បែរកន្លែងកើតហេតុ ខណៈពេលនោះដែរ ទារករូបនេះនៅកំរើក នៅក្នុងគំនរសំរាមនៅឡើយទេ ប៉ុន្តែក្រោយមកក៏បានស្លាប់តែម្តង មុខពេលអ្នកសង្គ្រោះមកដល់ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង ពោលគឺលើសូន្យបន្តិចប៉ុណ្ណោះ។

បើតាមខ្សែវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថា ទារករូបនេះត្រូវបានគេយកទៅបោះចោល នៅក្នុងធុងសំរាម នៅវេលាម៉ោង ៥ព្រឹកថ្ងៃកើតហេតុ។ បើតាមសម្តីនារីម្នាក់មានឈ្មោះថា សាន់ ដែលជាអ្នកប្រទះឃើញទារកនេះមុនគេ បានប្រាប់ឲ្យដឹងថា ដំបូងឡើយនាងស្មានថាទារកនេះជាតុក្កតា ព្រោះខ្លួនប្រាណទារកនេះមានពណ៌ផ្កាឈូកទាំងអស់ ចុងក្រោយទើបដឹងថា គឺជាទារកពិតប្រាកដម្នាក់។

យ៉ាងណាមិញ បន្ទាប់ពីនារីឈ្មោះ សាន់ ប្រទះឃើញទារករូបនោះ នាងបានសង្កេតឃើញថា ក្បាលរបស់វាមានស្នាមជាំ ហើយមានឈាមហូរតាមមាត់ទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពីខែមុខអាជ្ញាធររបស់ប្រទេសចិន បានប្រកាសពីកន្លែងសម្រាប់បំបោះបង់ទារកមួយកន្លែង ដែលមានឈ្មោះថា Nanjing Welfare Home សម្រាប់ឲ្យម្តាយទាំងឡាយណា ដែលមិនមានលទ្ធភាពចិញ្ចឹម ឬចង់បោះបង់កូនខ្លួនឯងចោល ឲ្យទៅទុកនៅទីនោះតែម្តង។ ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំនេះទារកចំនួនជាង ១៦០នាក់ ត្រូវបាន Nanjing Welfare Home ទទួលយកមកចិញ្ចឹម បន្ទាប់ពីម្តាយរបស់ពួកគេបានបំបោះបង់ចោល៕

កន្លែងបំបោះបង់ទារក

ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]