អាជ្ញាធរចិន បានសាងសង់នូវបន្ទប់មួយ សំរាប់ឲ្យឪពុកម្ដាយ យកទារកដែលពួកគេមិនត្រូវការមកទុក។ បន្ទប់បង់បោះបង់ទារកនេះ ត្រូវបានគេសាងសង់ឡើងនៅទីក្រុង ណានជីង ប្រទេសចិន ដែលជាកន្លែងរក្សារសុវត្ថិភាពទារក ដែលឪពុកម្ដាយមិនត្រូវការ។

ទារកដែលឪពុកម្ដាយ មិនត្រូវការទាំងនោះ ត្រូវបានមើលថែដោយ ក្រុមសុខុមាលភាពស្ម័គ្រចិត្ត។ ក្នុងបន្ទប់នោះ គេមានប្រដាប់ បញ្ជូនព័ត៌មាន នៅពេលដែលមានឪពុកម្ដាយណា យកទារកមកដាក់ វានឹងផ្ដល់ដំណឹងដល់ក្រុមសុខុមាលភាព ហើយគេនឹងមកទទួលយកទារនោះទៅមើលថែរ ក្នុងរយៈពេល៥នាទី។

នៅក្នុងបន្ទប់នោះ មិនបានបំពាក់នូវកាមេរ៉ាសុវត្ថិភាពនោះទេ ហេតុដូចនេះហើយ ឪពុកម្ដាយដែលមិនត្រូវការកូន មិនបានព្រួយបារម្ភពីអត្តសញ្ញាណរបស់ពួកគេ។

ប្រទេសចិនគឺជាប្រទេសមួយ ដែលមានប្រជាជន ច្រើនជាងគេបំផុតលើលោក ហើយមានច្បាប់មួយ ដោយក្រុមគ្រួសារមួយ អាចយកកូនបានតែមួយប៉ុនណោះ តែក៏មានករណីលើកលែងខ្លះ អាចយកពីរបានដែរ បើកូនដំបូងគឺជាកូនស្រី។ ហេតុដូចនេះហើយ បានជាមានករណីបង់បោះកូនចោលច្រើន នៅប្រទេសចិន។ ដោយសារតែមានករណីនេះ ទើបអាជ្ញាធរចិន បានបង្កើតនូវបន្ទប់បង់បោះបង់កូន ដើម្បឲ្យមាតាបិតា ដែលមិនត្រូវការកូន អាចយកមកទុកបាន។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះវិធីនេះ?




ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]