ភ្នំពេញ៖ កំពូលតារាចម្រៀង ល្បីឈ្មោះជាច្រើនឆ្នាំ ប្រចាំផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ បានធ្វើឲ្យប្រជាជន នៅក្នុងប្រទេសកម្ពុជា មានមោទនភាព យ៉ាងខ្លាំង នៅពេលដែលលោក បានយកចម្រៀង របស់ខ្លួន ទៅបង្ហាញនៅលើ ឆាកអន្តរជាតិ ក្នុងកម្មវិធី ពាណិជ្ជកម្មជប៉ុន អាស៊ាន ដែលប្រមូលផ្តុំ ទៅដោយតារាចម្រៀង ប្រុសស្រីល្បីៗ ជាច្រើន នៅក្នុងតំបន់ អាស៊ានទាំងមូល ។

នៅក្នុងកម្មវិធីនោះ លោក ព្រាប សុវត្ថិ បានបង្ហាញបទ ចម្រៀងពីរបទ ដែលលើកតម្កើងពី ប្រទេសកម្ពុជាក្នុងនោះ មានដូចជាបទ" kingdom of wonder " និងបទ "យើងមានបេះដូង" ។ វត្តមានរបស់លោក ព្រាប សុវត្ថិ នៅលើឆាកអន្តរជាតិ នាពេលនេះ បានធ្វើឲ្យអន្តរជាតិ ស្គាល់យ៉ាងច្បាស់ ពីប្រទេសកម្ពុជា ជាពិសេស នោះធ្វើឲ្យ វិស័យសិល្បៈដែល លោកយកទៅបង្ហាញ មហាជននៅក្នុងកម្មវិធីនោះ ។ អ្វីដែលយើងមាន មោទនភាពខ្លាំងបំផុតនោះ គឺត្រង់ថា លោកព្រាប សុវត្ថិ បានឈរជួរមុខ នៅលើឆាកពាណិជ្ជកម្ម ជប៉ុន អាស៊ាននេះ ៕










 


 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ