សម្រាប់សប្ដាហ៍នេះ មានវីដេអូមួយ ដែលត្រូវបានបង្ហោះឡើង ពីលើកោះ Faroe ដែលជាកោះមួយស្ថិត នៅក្រោម ការគ្រប់គ្រងរបស់ ឌេនម៉ាក (Denmark) ដែលមានប្រជាជនរស់នៅប្រហែលជា ៥០,០០០នាក់ តាមការប៉ាន់ស្មាន ក្នុងឆ្នាំ ២០១០។

យ៉ាងណាមិញ វីដេអូនេះបានបង្ហាញពីត្រីបាឡែនផ្ទុះពោះ ដែលត្រីទាំងនេះងាប់ ដោយសារតែគ្រោះធម្មជាតិ នៅលើកោះនេះ។ ជាមួយគ្នានោះ តាមការសង្កេត បានឲ្យឃើញថា ពីដំបូងបុរសម្នាក់នេះ បានព្យាយាម ទៅវះពោះត្រីបាឡែននោះ តែបែរជាមិនទាន់ធ្វើផង ស្រាប់តែជាតិហ្គាសនៅក្នុងពោះរបស់ត្រីបាឡែននេះបាន ផ្ទុះឡើង បាញ់ចំបុរសនេះ ខណៈពេលដែលពោះវៀនជាច្រើនក៏ចេញ មកដូចគ្នាផងដែរនោះ ដែលមិនដឹងថាមានក្លិនយ៉ាងណានោះទេ។ ជាទូទៅ ត្រីបាឡែនតែងតែស៊ីរបស់ជាច្រើន នៅក្នុងសមុទ្រ ដែលរបស់ទាំងនោះក៏មានផ្ទុកទៅដោយ តុស៊ីតហ្គាស ហើយវាក៏បានស្អុយរលួយនៅក្នុងពោះត្រីបាឡែន និងបង្កឲ្យកាន់តែមានច្រើននូវជាតិហ្គាសទាំងនោះផងដែរ។

ជាធម្មតានៅលើកោះនេះ គឺតែងតែអនុញ្ញាត ឲ្យមានការចាប់ត្រីបាឡែន មួយដងនៅក្នុងមួយឆ្នាំ ដែលគេហៅថា grindadráp ដែលនៅក្នុងនោះ មាន ព្រុយត្រីបាឡែនជាង ១,០០០ ត្រូវបានគេយកទៅបរិភោគ និងយកខ្លាញ់ត្រីបាឡែនផងដែរ។ បន្ថែមពីនេះ បានឲ្យដឹងថា ការប្រមាញ់ត្រីបាឡែន ដែលតែងតែមានម្ដង ក្នុងមួយឆ្នាំនេះ គឺធ្វើឡើងដោយប្រជាជនរស់នៅលើកោះនេះ ដែលពួកគេយល់ថានេះជារឿងដ៏សំខាន់ នៅក្នុងប្រពៃណី និងទំនៀមទំលាប់ ដែលមានតាំងពីយូរណាស់មកហើយ ស្របពេលដែលមានមនុស្សមួយចំនួន យល់ថា នេះជារឿងដ៏ឃោរឃៅ និងគ្មានប្រយោជន៍នោះ។

ចុះប្រិយមិត្ដវិញ យល់ថា អ្នកដែលសម្លាប់ត្រីបាឡែននេះធ្វើឡើង ដើម្បីគោរពទំនៀមទំលាប់ ឬជាប្រយោជន៍ផ្ទាល់ខ្លួន?

សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]